អានតួអត្ថបទ
បទយកការណ៍

ធាតុ​អាកាស​រងា​បង្កកា​រលំ​បាក​ដល់​ស្មូម​ចាស់ៗ ​សម្រាន្ត​តាម​ដង​ផ្លូវ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្មូម​ចាស់ៗ​ ដើរ​សុំប្រាក់​ តាមដង​ផ្លូវ​នៅក្នុង​ទីក្រុងភ្នំពេញ​បានយក​សំយាប​ផ្ទះគេ ​ជាទី​ស្នាក់​អាស្រ័យ​នៅពេល​យប់​។ពួកគាត់​សម្រាន្ត​ផ្ទាល់ដី​ សម្រាន្ត​លើគ្រែ​តូចៗ​ កណ្តាល​វាល​ គ្មាន​ផួយ​ គ្មាន​សម្លៀកបំពាក់​ក្រាស់ៗ​ ការពារ​ធាតុ​ត្រជាក់​នោះឡើយ​។ ក្នុងវ័យ​ជរាៗ​ ពួក​គាត់​​ត្អូញ​ត្អែរ​ថា​ឲ្យតែ​ដល់​រដូវ​រងា​ម្តងៗ ​ពួកគាត់​លំបាក​ណាស់​។លំបាក​ខ្លាច​ធាតុអាកាស​ផង​ លំបាក​ខ្លាច​សមត្ថកិច្ច​ចាប់ផង​។​

អ្នក​សុំ​ទាន​ចង​មុង​សម្រាក​ពេល​យប់​តាម​សំយាបផ្ទះគេ​ តាម​កៀន​របង​វត្ត​អារាម​ក្នុង​ក្រុង​ភ្នំពេញ
អ្នក​សុំ​ទាន​ចង​មុង​សម្រាក​ពេល​យប់​តាម​សំយាបផ្ទះគេ​ តាម​កៀន​របង​វត្ត​អារាម​ក្នុង​ក្រុង​ភ្នំពេញ ©ណាវីន/RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ