អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​និង​សហគមន៍​ផ្តើម​យុទ្ធនាការ​ស្ករ​ស​ស្អាត​ស្អំ​នៅ​កម្ពុជា​

ក្រុម​​អង្គការ​​សង្គម​ស៊ីវិល​និង​​ប្រជា​សហគមន៍​មក​ពី​ខេត្ត​​កោះកុង ​កំពង់ស្ពឺ​ ឧត្តរមានជ័យ ​និង​​ខេត្ត​​ស្វាយរៀង​ បាន​ជួបជុំគ្នា​កាលពី​​ព្រឹក​​ថ្ងៃ​ទី​​៣​​កក្កដា​នេះ​ដើម្បី​​ផ្តើម​​យុទ្ធនាការ​​ស្ករ​ស​​ស្អាតស្អំ​ នៅ​​កម្ពុជា​។​ ពិធី​​ជួបជុំ​​ បាន​​ធ្វើ​ឡើង​ នៅ​​​អង្គការ​ មេត្តា​​ហោ​ស​ ​មុខ​​អគារ​​ភ្នំពេញ​​សេន​ធឺ​ ក្នុង​​ទីក្រុង​ភ្នំពេញ​។​​

សង្គម​ស៊ីវិល​និងប្រជា​​សហគមន៍នៅខេត្តនានា​ បានជួបជុំគ្នា​នៅថ្ងៃ៣កក្កដានេះ​ដើម្ប​​ផ្តើម​យុទ្ធនាការ៍​ស្ករ​ស​ស្អាតស្អំនៅកម្ពុជា​
សង្គម​ស៊ីវិល​និងប្រជា​​សហគមន៍នៅខេត្តនានា​ បានជួបជុំគ្នា​នៅថ្ងៃ៣កក្កដានេះ​ដើម្ប​​ផ្តើម​យុទ្ធនាការ៍​ស្ករ​ស​ស្អាតស្អំនៅកម្ពុជា​ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ប្រជាសហគមន៍ បាន​អំពាវនាវ​ឲ្យមាន​ការធ្វើពហិការឈប់​ប្រើប្រាស់​ស្ករសនិង​បញ្ឈប់​ឧស្សាហកម្ម​​ស្ករស ដែល​កើតចេញ​ពី​ការរំលោភ​យក​ដីធ្លី ដែល​ជា​ញើស​ឈាម​ប្រជាពលរដ្ឋ​ខ្មែរ​។ នោះ​គឺ​បច្ចុប្បន្ន នៅ​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​រាប់​ពាន់​ម៉ឺន​នាក់ កំពុង​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន ដីស្រែ​ចម្ការ ព្រៃឈើ និង​តំបន់​នេសាទ​នានា​ ដោយសារតែរដ្ឋាភិបាល យក​ដី​ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍។

ប្រជាសហគមន៍ បាន​លើកឡើង​ថា វិស័យ​ឧស្សាហកម្ម​ស្ករ​អំពៅ ជា​ឧស្សាហកម្ម​មួយដែល​បាន​​​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​បំផុត បណ្តាលឲ្យ​មាន​វិបត្តិ​ដីធ្លី​យ៉ាងធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាងតិច ៧៥.០០០ ហិកតា ត្រូវបាន​ផ្តល់ឲ្យ​ក្រុមហ៊ុន​ឯកជន​នានា សម្រាប់​ផលិត​ឧស្សាហកម្ម​ស្ករអំពៅ​។ ការធ្វើសម្បទាន​បែបនេះ បាន​បណ្តាលឲ្យ​មាន​ការបំផ្លិ​ច​បំផ្លាញ​ព្រៃ​អភិរក្ស ឬ​ព្រៃ​ការពារការបំពុល​ប្រភពទឹកនិង​បណ្តាលឲ្យ​មាន​ការបណ្តេ​ញ​​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី និង​លំនៅដ្ឋាន និង​ដកហូត​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ នៅ​ខេត្ត​កោះកុង កំពង់ស្ពឺ ឧត្តរមានជ័យ និង​ខេត្ត​ស្វាយរៀង​។​

ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​មកពី​ខេត្ត​នានា បានប្រកាស​អំពាវនាវ​ទៅកាន់​អ្នកប្រើប្រាស់​ស្ករស នៅលើ​ពិភពលោក មេត្តា​ឈប់​ទិញ​ស្ករស​ពី​ក្រុមហ៊ុន​នានា ពិសេស​ក្រុមហ៊ុន ស្ករស ថេត​អែន​ឡាយ និង​ក្រុមហ៊ុន​ស្ករស កោះកុង​ស៊ូ​ហ្គើ លីមីត​ធី​ត វ៉េ​វ៉ុង ហ្គ្រូ​ប និង​មិត្រ ផល ( Mitr Pohl ) ដែល​កើតមាន​ជម្លោះ​ដីធ្លី​ជាមួយ​នឹង​ប្រជាពលរដ្ឋ​សហគមន៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ