អានតួអត្ថបទ
ចិន-ហុងកុង

ទីក្រុង​​ប៉េ​កាំង​​ថា​ រឿង​​ហុង​កុង​​គឺ​ជា​​កិច្ចការ​​ផ្ទៃ​ក្នុង​​របស់​​ចិន​

រដ្ឋ​មន្ត្រី​ការ​បរទេស​​អាមេរិក ​ច​ន​ ឃែ​រី​ (John Kerry)​បាន​​ជួប​​សម​ភាគី​​ចិន​ កាល​ពី​​ម្សិល​មិញ ​នៅ​​ទី​ក្រុង​​វ៉ា​ស៊ីន​តោ​ន ​ទី​​ដែល​​​លោក ​វ៉ាង ​យី ​(Wang Yi)​ធ្វើ​​ទស្សនកិច្ច​ ដើម្បី​​ត្រៀម​​រៀប​ចំ​​ជំនួប​​កំពូល​​រវាង​​ប្រធានាធិបតី​​នៃ​​ប្រទេស​​មហា​អំណាច​​ទាំង​ពីរ ​នា​​ខែ​វិច្ឆិកា ​នៅ​​ទី​ក្រុង​​ប៉េកាំ​ង​។ ទស្សនកិច្ច​​របស់​លោក ​វ៉ាង ​យី ​កើត​ឡើង​ខណៈដែល​​បាតុកម្ម​​នៅ​​ទី​ក្រុង​​ហុង​កុង​ កំពុង​​បន្ត​។ ​អំឡុង​​ជំនួប​​រវាង​​រដ្ឋ​​ម​ន្រី្ត​​ការ​បរទេស​​ទាំង​ពីរ ​លោក ​ច​ន ឃែ​​រីបា​ន​រម្លឹក​​អំពី​​ជំហរ​​របស់​​សហ​រដ្ឋអាមេរិក​ ដែល​​ដៃ​​គូ​​​សន្ទនា​​​ចិន​​​របស់​​លោក​ ​មិន​​​ពេញ​ចិត្ត​​ឡើយ​។

ក្រុម​ប៉ូលីស​ឈ​ត្រៀម​ទប់​ទល់​ជា​មួយ​ក្រុម​បាតុក​រ​ដែល​កំពុង​បិទ​ផ្លូ​វ​ចូល​ការិយាល័យ​​អភិបាល​​ក្រុង​ហុង​កុង​​នៅ​ថ្ងៃ​ទី​០២ ​ខែ​តុលា ​ឆ្នាំ​២០១៤​​
ក្រុម​ប៉ូលីស​ឈ​ត្រៀម​ទប់​ទល់​ជា​មួយ​ក្រុម​បាតុក​រ​ដែល​កំពុង​បិទ​ផ្លូ​វ​ចូល​ការិយាល័យ​​អភិបាល​​ក្រុង​ហុង​កុង​​នៅ​ថ្ងៃ​ទី​០២ ​ខែ​តុលា ​ឆ្នាំ​២០១៤​​ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

មិនធម្មតា​ទាល់តែសោះ ដែល​កិច្ចសន្ទនា​បាន​ប្រព្រឹត្តទៅ​មិនសូវ​គួរសម​ដាក់គ្នា នៅឯ​ក្រសួង​ការ​ប្រទេស​អាមេរិក។ លោក ច​ន ឃែ​រី (John Kerry) ដែល​បានទទួល​លោក វ៉ាង យី (Wang Yi) បាន​វិល​មក​និយាយ​អំពី​ព្រឹត្តិការណ៍​បច្ចុប្បន្នភាព​នៅ​ហុងកុង ដែលជា​អតីត​ដែនដី​អាណានិគម​អង់គ្លេស។

លោក ច​ន ឃែ​រី បាន​បញ្ចេញ​ទស្សនៈ​អំពី​សេរីភាព​សម្តែង​មតិ​របស់​បាតុករ និង​អំពី​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​ថា៖«ដូចដែល​ចិន​ដឹង​ហើយ យើង​គាំទ្រ​ការបោះឆ្នោត​សាកល​នៅ​ហុងកុង តាមច្បាប់​ជា​មូលដ្ឋាន (...) ហើយ​យើង​ពិត​ជា​សង្ឃឹមថា អាជ្ញាធរ​ទីក្រុង​ហុងកុង នឹង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់ និង​គោរព​សិទ្ធិ​របស់​បាតុករ ដែល​សម្តែង​មតិ​របស់​ពួកគេ​ដោយ​សន្តិវិធី»

រដ្ឋមន្ត្រីការបរទេស​ចិន​គ្រហែម​ដាក់​លោក ច​ន ឃែ​រី ដែល​កំពុងនិយាយ​យ៉ាងខ្លី ប៉ុន្តែ​បែប​ម៉ឺងម៉ាត់ ស្តីអំពី​ហុងកុង ហើយ​នេះ​ជា​ចម្លើយ​មិន​យោគយល់​របស់លោក វ៉ាង យី៖
«រដ្ឋាភិបាល​ចិន​សូម​គូសបញ្ជាក់​ជាថ្មី នូវ​ជំហរ​របស់ខ្លួន​ឱ្យ​ច្បាស់​ថា សំណុំរឿង​ទីក្រុង​ហុងកុង គឺជា​នយោបាយ​ផ្ទៃក្នុង​ចិន​សុទ្ធសាធ។ ប្រទេស​ទាំងឡាយ​ត្រូវតែ​គោរព​គោលការណ៍​គ្រឹះ​នេះ នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ»។

រដ្ឋមន្ត្រីការបរទេស​ចិន បន្ថែមថា ពួក​បាតុករ​រំលោភច្បាប់ ហើយ​ថា នៅ​សហរដ្ឋអាមេរិក ក៏ដូចជា​នៅ​ហុងកុង​ដែរ អាកប្បកិរិយា​បែបនេះ មិនអាច​អត់ឱន​ឱ្យបាន​ជាដាច់ខាត។ ធ្វើ​គារវកិច្ច​ដាក់គ្នា​ហើយ រដ្ឋមន្ត្រីការបរទេស​ទាំង​ពីររូប​ចូលប្រជុំ ដោយ​បិទទ្វារ បាត់ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ