អានតួអត្ថបទ
ចិន

គ្រោះ​រញ្ជួយដី​នៅ​ភាគ​និរតីចិន​ សម្លាប់​មនុស្ស​យ៉ាងហោច​​៣៩៨នាក់​

នៅរសៀល​ម៉ោង​៤កន្លះ ថ្ងៃ​អាទិត្យ​៣សីហា​នេះ​ ​តំបន់​ភ្នំ​​​ខេត្ត​យូណាន ​ភាគនិរតី​ប្រទេស​ចិន​បាន​រងគ្រោះរញ្ជួយដី ​កម្រិត​៦,១ រ៉ិចទ័រ ​​សម្លាប់​មនុស្ស​យ៉ាងហោច​៣៩៨នាក់។ តំបន់​ភ្នំ​ភាគនិរតី​ចិន​ ធ្លាប់​រងគ្រោះរញ្ជួយដី​ច្រើនលើក​មកហើយ។ ​

ការខូចខាត​បង្ក​ឡើង​ដោយ​គ្រោះរញ្ជួយដី​នៅខេត្ត​យូណាន​ ប្រទេស​ចិន​ ថ្ងៃ​អាទិត្យ​៣សីហា​នេះ។
ការខូចខាត​បង្ក​ឡើង​ដោយ​គ្រោះរញ្ជួយដី​នៅខេត្ត​យូណាន​ ប្រទេស​ចិន​ ថ្ងៃ​អាទិត្យ​៣សីហា​នេះ។ REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​រញ្ជួយដី​​នៅ​ខេត្ត​យូណាន​ ​ប្រទេស​ចិន ថ្ងៃ​អាទិត្យ​នេះ បាន​កើតឡើង ​នៅ​តាម​តំបន់​ភ្នំ ភាគ​និរតី ​បង្ក​ការខូចខាត​ដល់​​​សំណង់​អគារជាច្រើន​កន្លែង ពិសេស​អគារ​ដែល​សាងសង់​​​​យូរ​យារ​មកហើយ។ ​ ​យោងតាម​ ​វិទ្យាស្ថាន​​ផ្នែក​​ភូមិវិទ្យា​អាមេរិក​ ​USGS ​ការ​រញ្ជួយ​បាន​ចាប់​កើត​​ឡើង នៅ​ជម្រៅ​​​១០គីឡូម៉ែត្រ​​ពី​ក្នុងដី​​មក។ ​ ក្រុម​ពន្លត់​អគ្គិភ័យ​ និង​កងកម្លាំង​​សន្តិសុខ​ចិន​​ បាន​នាំគ្នា​ចុះ​ទៅ​កន្លែង​កើតហេតុការណ៍។ វិទ្យាស្ថាន​អាមេរិក​USGS ​ប្រាប់ទៀត ថា ​ផ្ទះសម្បែង​​​ក្នុង​តំបន់​នេះ មិនសូវមាំទាំដើម្បី​​ប្រឈម​ទប់ទល់​នឹង​គ្រោះ​​រញ្ជួយដី​ទេ។

តំបន់ភ្នំ​​​ចិន ​ចន្លោះ​ពី​​​​ខេត្ត​យូណាន ​ខេត្ត​ស៊ីឈាន់Sichuan ទៅ​​ខេត្តឈីជូ ​​​Guizhou ជាតំបន់​ដែល​គេ​ពិបាក​​ចូល​​ទៅដល់។ ​ ក្នុង​ប៉ុន្មានទសវត្ស​ចុងក្រោយ​នេះ តំបន់ភ្នំ​តាមខេត្ត​ទាំង​៣នេះ ​​ធ្លាប់​បាន​រង​ហេតុការណ៍​​​រញ្ជួយដី​ធ្ងន់ធ្ងរ​​ច្រើនលើក​​រួចមកហើយ។ យោងតាម​សារព័ត៌មាន​ចិន​ថ្មី ​កាលពី​ឆ្នាំ​១៩៧៤ ​តំបន់​ភ្នំ​ចិន​បាន​រងគ្រោះ​រញ្ជួយដី ​​កម្រិត​​៦,៨រ៉ិចទ័រ ​សម្លាប់​មនុស្ស​ជាង​១៥០០នាក់។ ​​ខែ​កញ្ញា ​ឆ្នាំ​២០១២ ហេតុការណ៍​រញ្ជួយដី​ចំនួន​២ បន្ត​បន្ទាប់​គ្នា ចន្លោះ​ខេត្ត​យូណាន និងឈីជូGuizhou​ ​បាន​សម្លាប់​​មនុស្ស​៨០នាក់។ ហើយ​កាលពី​ឆ្នាំ​២០០៨ វិញ ​នៅ​ខេត្ត​​ស៊ីឈាន់​ក្បែរ​នោះ ដែល​​​ជាខេត្ត​​​សំបូរ​ប្រជាជន​រស់នៅ​​ ​​គ្រោះរញ្ជួយដី ​កម្រិត​៨,០រ៉ិចទ័រ​បាន​​ធ្វើអោយ​មនុស្ស​​៨៧០០០​នាក់​​ ស្លាប់​និងបាត់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ