អានតួអត្ថបទ
បទយកការណ៍

អ្នក​អភិរក្ស​សិល្បៈ​​បុរាណ​ខ្មែរ ត្រូវ​ការ​កម្លាំង​ចិត្ត​ច្រើន​ជាង​ថវិកា​ពី​ជន​រួម​ជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដោយសារ​តែ​មានចំណូល​ចិត្ត​ បំណង​​រក្សា​​ផ្សព្វផ្សាយ​លើកស្ទួយ និងជឿជាក់លើ​ប្រជាប្រិយភាព​​របស់​សិល្បៈ​បុរាណខ្មែរដូចគ្នា យុវជន​មួយក្រុម​​បាន​ផ្តើម​បង្កើតសាលា​ឈ្មោះថា​​ «​សាលា​សិល្បៈ​ចំរុះ​ចំប៉ី​​» មួយ កាលពីដើមឆ្នាំ២០១៣ ដែល​បណ្តុះ​បណ្តាល​ជំនាញ​​សិល្បៈ​​បុរាណ​ខ្មែរ​ផង និង​ឧបត្ថម្ភ​​ដល់កុមារ​ខ្មែរ​ផង​។ វគ្គសិក្សា​ពេញម៉ោង​លើជំនាញ របាំ​បុរាណខ្មែរ គំនូរបុរាណ ភ្លេង​បុរាណ​ខ្មែរ និងចាប៉ី​ដងវែង ដោយមិនគិតប្រាក់ បែរក្លាយជា​វិបាកមួយ​​ ក្នុងការរក្សា​សិស្ស​ដែល​ចុះឈ្មោះ​អោយ​នៅសិក្សារហូត​ដល់​ចប់​កម្មវិធី រយៈពេល​២ឆ្នាំ​ ព្រោះសិស្សខ្លះ​គ្មាន​ពេល​គ្រប់​គ្រាន់​ ​ដើម្បី​រៀនពេញម៉ោង​។ សម្រាប់​​សាលាឯកជន​មួយនេះ ​ថវិកា​​មិនមែន​ជា​បញ្ហា​​សំខាន់​ទេ​ដើម្បី​ទ្រទ្រង់​សិល្បៈ​​បុរាណខ្មែរ។ អ្វីដែល​ពួកគេ​ចង់បាន​ គឺជាកម្លាំងចិត្ត។​

សកម្មភាព​​ ការ​ហ្វឹកហាត់​របស់​សិស្ស នៅ​​សាលា​សិល្បៈ​​ចំរុះ​ចំប៉ី​
សកម្មភាព​​ ការ​ហ្វឹកហាត់​របស់​សិស្ស នៅ​​សាលា​សិល្បៈ​​ចំរុះ​ចំប៉ី​ @champey
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ