អានតួអត្ថបទ
កម្ពុជា

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាមទារ​រក​យុត្តិធម៌​ឲ្យ​អ្នក​កាសែត​មាគ៌ា​កម្ពុជា ដែល​ត្រូវ​បាន​​សម្លាប់​

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ឬហៅ​ថា CCIM នៅ​ថ្ងៃទី០៣មករានេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ទាម​ទារ​ឲ្យ​មាន​ការ​រក​យុត្តិ​ធម៌​ពិត​ប្រាកដ​ ដល់​អ្នក​កាសែត មាគ៌ាកម្ពុជា នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ដែល​បាន​ស្លាប់ កាលពី​ថ្ងៃទី០១កុម្ភៈ ដោយ​សារ​តែ​មាន​ការ​ព្រួតវាយ​សម្លាប់​ កាលពី​ថ្ងៃទី ៣១​មករា ហើយ​បាន​ស្លាប់​បាត់បង់ជីវិត ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។​ CCIM បាន​និយាយ​ថា នេះ​គឺ​ជា​ករណីទាក់ទង​នឹង​វិជ្ជាជីវៈ ប៉ុន្តែ​ក្លឹប​អ្ន​ក​កាសែត​កម្ពុជា បាន​និយាយ​ថា​ នេះគឺ​ជា​រឿង​គំនុំផ្ទាល់​ខ្លួន​ច្រើនជាង។

និមិត្ត​សញ្ញា មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ។
និមិត្ត​សញ្ញា មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ។ @Google
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី អ្នក​យក​ព័ត៌មាន​ កាសែត​មាគ៌ា​កម្ពុជា ដែល​មាន​ទីតាំងក្នុង​ខេត្ត​កំពង់​ឆ្នាំង លោក សួន ចាន់ បាន​ស្លាប់ ដោយ​សារ​ការ​ព្រួត​វាយ​សម្លាប់​រួចមក មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឬហៅ​ថា CCIM បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃពុធនេះ ទាមទារ​ឲ្យ​អាជ្ញាធរ ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​ រក​យុត្តិធម៌ ដល់​អ្នក​កាសែត​រូបនេះ។

ការ​ទាម​ទារ​បែប​នេះ បន្ទាប់​ពី​ CCIM បាន​អះអាង​ថា អាជ្ញាធរ ហាក់​មិន​សូវ​បាន​អើពើ​ចំពោះ​ករណី​ឃាតករ​អ្នក​កាសែត។ នៅ​ក្នុង​សេចក្តី​ថ្លែងការ​ណ៍​របស់​ខ្លួន CCIM
បាន​​​និយាយ​ថា ការ​សម្លាប់​ លោក សួន​ ចាន់ វ័យ​៤៤នេះ គឺ​ទាក់​ទង​នឹង​បញ្ហា​វិជ្ជាជីវៈ ដែល​ផ្តើមចេញពី​រឿង​គំនុំ ដោយសារតែ​ក្នុង​រយៈពេល​កន្លងទៅ ឈ្មោះ​សួន ចាន់ បាន​ចុះទៅ​ថត​សកម្មភាព​ឆក់​ត្រី និង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេសាទ​ផ្សេងៗ​ទៀត យកមក​ចុះផ្សាយ​ នៅលើ​ទំព័រ​កាសែត​របស់ខ្លួន និង បាន​បញ្ជូន​រូបភាព​ពី​សកម្មភាពនេះ​ ទៅអោយ​កាសែត​ក្នុងស្រុក​មួយចំនួន ចុះផ្សាយ​ទៀត​ផង។

ប៉ុន្តែ​បើ​តាម​​ លោក ប៉ែន សមិទ្ធិ​ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​ឲ្យ​ដឹង​ថា ករណី​នេះ អាចជា​រឿង​ជម្លោះ​ផ្ទាល់ខ្លួន ច្រើនជាង​រឿង​វិជ្ជាជីវៈ។ លោក​បាន​បន្ត​ថា មក​ដល់​ពេល​នេះ ក្លឹប​អ្នក​កាសែត នៅ​ពុំ​ទាន់ទទួល​បាន​របាយការណ៏​ពាក្យ​បណ្តឹ​ងពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ​ឡើយទេ ព្រោះ​ថាអ្នក​កាសែត​ ដែល​ជា​ជន​រងគ្រោះរូបនេះ មិន​មែន​ជា​សមាជិក របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា។ យ៉ាងណាក៏ដោយ​ មន្ត្រី​នៃ​ក្លឹប​អ្នកកាសែត កំពុង​តែ​តាម​ដាន ពី​រឿង​នេះយ៉ា​ងលម្អិត​។ ​លោក​ ប៉ែន​ សមិទ្ធ ក៏​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ ត្រូវ​តែ​រក​យុត្តិ​ធម៌ និង​ចាប់​ខ្លួន​ជន​ដៃដល់ មក​ផ្តន្ទទោស​តាម​ផ្លូវ​ច្បាប់ដូចគ្នាដែរ។

បើ​តាម​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នេះ​គឺ​ជា​ឃាតកម្ម​អ្នក​កាសែត ករណីទី១២​ហើយ ក្នុង​រយៈពេល​ ២០ឆ្នាំ ចុងក្រោយនេះ។ ប៉ុន្តែ​ពុំ​មាន​ករណី​ ​ណាមួយ ដែល​អាជ្ញាធរ អាច​ចាប់​ខ្លួន ឃាតករ​បាន​ឡើយ។ ​លោក ប៉ា ងួនទៀង ប្រធានមជ្ឃមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ថា វប្បធម៌​ទិទណ្ឌភាព​ ដោយ​ការ​ខ្វះ​ការ​ស៊ើប​អង្កេត នៅ​កម្ពុជា គួរ​តែត្រូវ​បំបាត់​ចោល ដើម្បី​ឲ្យ​កម្ពុជា អាច​ក្លាយ​ជា​ប្រទេស​មួយ មាន​សិទ្ធ​ក្នុង​ការ​បញ្ចេញ​មតិ ឲ្យ​បាន​ពេញ​លេញ និង គ្រប់​គ្រាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ