អានតួអត្ថបទ
កម្ពុជា-ថៃ

តុលាការ​ថៃ​លើក​ពេល​សវនាការ​លើ​បុរសខ្មែរ​ម្តងទៀត ទៅ​ថ្ងៃទី៦​កញ្ញា

តុលាការ​ថៃ​ខេត្ត​ស៊ីសាកេត​របស់​ថៃ​បាន​ប្រកាស​លើកពេល​សវនាការ​លើ​លោក​អ៊ឹង គឹមថៃ​ជា​ថ្មី​ម្តង​ទៀត បន្ទាប់​ពី​លោក​អ៊ឹង គឹមថៃ​ច្រានចោល​ការចោទប្រកាន់ និង​បាន​ទាមទារ តទល់​ជាមួយក្រុម​យោធា​ដែល​ចាប់ខ្លួន​លោក។ សវនាការ​លើក​ក្រោយ​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​៦​ខែ​កញ្ញា។

សាលាជម្រះក្តី​ក្នុង​ខេត្ត​ស៊ីសាកេត
សាលាជម្រះក្តី​ក្នុង​ខេត្ត​ស៊ីសាកេត
ផ្សាយពាណិជ្ជកម្ម

តុលាការ​ថៃ​ខេត្ត​ស៊ីសាកេត​បាន​ប្រកាស​ចោទ​បុរស​ជនជាតិ​ខ្មែរ​សា​ជា​ថ្មី​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន ដោយគ្មានភស្តុតាង​ដាក់​បន្ទុក និង​បទ​សង្ស័យ​ធ្វើ​ចារកម្ម​ដោយ​បាន​បង្ហាញ​ផែនទី និងរូបថត​មួយ​ចំនួន​ដែល​យោធា​និង​ប៉ូលិស​ថៃ​បាន​រកឃើញ​នៅ​ពេល​ពួកគេ​ចាប់​ខ្លួន លោក​អ៊ឹង គឹមថៃ។

 
ប៉ុន្តែ​លោក​អ៊ឹង គឹមថៃ​និង​មេធាវី​ទាំង​៤រូប​របស់​លោក​បាន​បដិសេធ​និង​ច្រានចោល​ការ​បទចោទ​ទាំងនេះ ហើយ​បាន​ទាមទារ​ទៅ​តុលាការ​ដើម្បី​ខ្លួន​បាន​តទល់​ជាមួយ​ក្រុមយោធា និង​ប៉ូលិស​ថៃ​អំពី​រូបថត ដែល​​លោក​អះអាង​ថា មិនមែន​ជា​រូបថត​របស់​លោក។ ដោយសារ​តែ​មាន​ការ​ទាមទារ​ពី​លោក​អ៊ឹង គឹមថៃ​យ៉ាងនេះ​ ទើប​តុលាការ​សម្រេច​លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ទី​៦​ខែ​កញ្ញា​ខាងមុខ។

លោក​កុយ គួង​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​អត្ថាធិប្បាយ​ថា ការ​លើក​ពេល​ម្តង​ហើយ​ម្តង​ទៀត​យ៉ាងដូច្នេះ​របស់​តុលាការ​ថៃ គឺ​ជា​ការ​ស្វែងរក​ពេល​ដើម្បី​ប្រឌិត​ភស្តុតាង​ដាក់​បន្ទុក​លើ​លោកអ៊ឹង គឹមថៃ។ ប្រភព​ដដែល​ពី​ក្រសួង​ការបរទេស​កម្ពុជា​បន្ត​ថា គេ​នៅ​តែ​មិន​ដឹង​ប្រាកដ​ថា តើ​នៅ​ថ្ងៃ​ទី​៦​កញ្ញា​ខាងមុខ​នោះ តុលាការ​ថៃ​នឹង​រៀបចំ​អោយ​លោក​អ៊ឹង គឹមថៃ​តទល់​ជាមួយ​យោធា និងប៉ូលិស​ដែល​បញ្ជូន​រូបថត​ដែល​ពួកគេ​អះអាង​ថា​បាន​រឹបអូស​ពី​លោក​អ៊ឹង គឹមថៃ​នោះ ឬ​យ៉ាងណា​នោះ​ទេ? រូបថត និងផែនទីទាំងនោះ បង្ហាញ​អំពី​តំបន់​យោធា​ដែល​លោក​អ៊ឹង គឹមថៃ​ត្រូវ​បាន​ចាប់​ខ្លួន។ ប៉ុន្តែ​លោក​អ៊ឹង គឹមថៃ​បញ្ជាក់​ថា លោក​មិន​បាន​ស្គាល់​រូបថត​ទាំងនោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ