អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទស្សន​កិច្ច​លោក ស៊ី ជីនពីង នៅ​កម្ពុជា​មាន​ផ្លែផ្កា​ច្រើន​ជាង​ការ​រិះគន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម សីហមុនី លោក​ប្រធានាធិបតីចិន​ ស៊ី ជីនពីង មក​ធ្វើ​ទស្សន​កិច្ច​រយៈ​ពេល​ ២​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​គឺ​ថ្ងៃ​ទី​ ១៣​តុលា​នេះ និង​ថ្ងៃ​ស្អែក។ ជុំវិញ​វត្តមាន​របស់​ប្រមុខ​ដឹកនាំ​មហាយក្ស​ចិន​នៅ​លើ​ទឹក​ដី​អង្គរ​នា​ពេល​នេះ ​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា ទាំង​សេដ្ឋកិច្ច នយោបាយ និង​ការ​អភិវឌ្ឍ​សង្គម​ផង​ដែរ។ ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​មាន​ក្តី​បារម្ភ​ខ្លះ​ៗ​ដែរ ពី​ផល​ប៉ះពាល់​អវិជ្ជមាន ដែល​បណ្តាល​មក​ពី​ចំណង​ទាក់​ទង​ស្អិត​រមួត​ពេក ជាមួយ​ចិន​ខណៈ​ដែល​ប្រទេស​នេះ ជា​ញឹក​ញយ​តែង​ប្រកាស​ជំហរ​អព្យាក្រិត្យ។ ទោះ​យ៉ាង​ណា​បរិបទ​កម្ពុជា​បច្ចុប្បន្ន ផល​វិជ្ជមាន​នឹង​មាន​ច្រើន​ជាង​អវិជ្ជមាន។

លោក​ប្រធានាធិបតីចិន​ ស៊ី ជីនពីង
លោក​ប្រធានាធិបតីចិន​ ស៊ី ជីនពីង Reuters/路透社
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ