អានតួអត្ថបទ
កម្ពុជា-សង្គម

​ទិវា​វិទ្យុ​ពិភព​លោក​ថ្ងៃ​ទី១៣​កុម្ភៈ​នេះ កម្ពុជា​បាន​ចាត់​ទុក​ថា​ការ​ផ្សាយ​របស់​វិទ្យុ​ជា​ការ​ចូល​រួម​ផ្តល់​ព័ត៌មាន​ដ៏​មាន​សារៈ​សំខាន់​

នៅ​ថ្ងៃទី១៣​ខែកុម្ភៈ​នេះ គឺ​ជា​ទិវា​វិទ្យុ​ពិភព​លោក លើកទី៩ ដែល​ទិវានេះ ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពីឆ្នាំ១៩៤៦មក ហើយ​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​អនុម័ត​នៅ​ឆ្នាំ​២០​១៣ ដោយ​កំណត់​យក​ថ្ងៃ​ទី១៣កុម្ភៈ​ជា «ទិវា​វិទ្យុ​ពិភព​លោក​»។ ដោយ​ឡែក​ប្រទេស​កម្ពុជា​ទើប​តែ​សម្តែង​ការ​ចាប់​អារម្មណ៍​នៅ​ឆ្នាំ​២០​២០​នេះ ដោយ​មាន​សារ​លិខិត​លើក​ឡើង​ពី​ទិវា​នេះ​ពី​សំណាក់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ផង​ដែរ​។ 

វិទ្យុនាអតីតកាល (រូបភាពតំណាង)
វិទ្យុនាអតីតកាល (រូបភាពតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ប្រធានបទ«ភាពចម្រុះ​នៃវិទ្យុផ្សា​យសម្លេង» នៅក្នុង​ឱកាសខួ​បលើកទី៩ នៃ«ទិវាវិទ្យុពិភពលោក»ឆ្នាំ២០​២០ នេះ លោកនា​យករដ្ឋមន្ត្រី បានចាត់​ទុកថា​ភាពចម្រុះនៃ​វិទ្យុផ្សាយសម្លេងនេះ គឺជាកា​របំពេញឲ្យ​គ្នាទៅវិញ​ទៅមក រវាងស្ថាប័​នវិទ្យុរដ្ឋ ស្ថាប័នវិទ្យុ​ឯកជន និង​វិទ្យុសហគមន៍ ដែ​លទាមទារឲ្យ​មានកិច្ចសហ​ប្រតិបត្តិ​ការគ្នាទៅវិញទៅ​មកមិនអាចកា​ត់ផ្តាច់បាន​។

ចំណុ​ចនេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានរំ​លេចថាវិ​ទ្យុរបស់ស្ថា​ប័នរដ្ឋ ដែលមានវិសាល​ភាពធំទូលា​យគ្រប់ដ​ណ្តប់នៅទូទាំ​ងប្រទេស បានដើរ​តួនាទីយ៉ាងសំ​ខាន់ធ្វើជា​ស្ពានចម្លង​ក្នុងការ​ផ្តល់ព័ត៌មាន គោលនយោ​បាយរបស់រដ្ឋា​ភិបាល ក្នុង​ការដឹកនាំ និង​អភិវឌ្ឍប្រទេស មាន​កម្មវិធីជាច្រើន និងជា​ការផ្តល់សា​រដល់ប្រ​ជាពលរដ្ឋ ក្នុងកា​រទំនាក់​ទំនងរវាង​រដ្ឋាភិបាលនិង​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​នូវភាពចាំ​បាច់ និងបំពេ​ញបន្ថែ​មចំណុចខ្វះ​ខាតនានា​ផងដែរ​។

ដោយ​ឡែក វិទ្យុឯក​ជនវិញ ក៏ត្រូវលោ​កនាយករដ្ឋម​ន្ត្រីលើកឡើង​ដែរពីសារៈសំ​ខាន់នៃ​វិទ្យុប្រភេទនេះ ដោយមា​នកម្មវិធីចម្រុះស​ម្បូរបែប ប្រក​បដោ​យការប្រកួ​តប្រជែង ខណៈ​វិទ្យុឯកជន មានកម្ម​វិធីចូលរួ​មទស្សនៈពីគ្រប់មជ្ឈ​ដ្ឋាន ដោយគ្មាន​ការរើស​អើង។ រីឯវិទ្យុ​សហគមន៍វិញ ក៏មានអត្ថ​ប្រយោ​ជន៍ផងដែរ ដោយកម្ម​វិធីរបស់វិទ្យុ​បង្ហាញពីការ​អភិវឌ្ឍ និងអប់រំក្នុងគោលដៅបំ​រើដល់ផល​ប្រយោជ​ន៍សហគមន៍​។

សូមបញ្ជា​ក់ថានៅប្រ​ទេសកម្ពុជា វិទ្យុបាន​ដើរតួនាទី​សំខាន់បំ​ផុត ក្នុងកា​រផ្តល់ដំ​ណឹងដល់សាធារណជន ចាប់តាំ​ងពីសម័យអាណា​ព្យាបាលរបស់​បារាំងរ​ហូតមកទល់ប​ច្ចុប្បន្ន។ តាមប្រវត្តិស្ថា​នីយ៍វិទ្យុ​ដំបូងនៅ​កម្ពុជា គឺត្រូវបា​នបង្កើតឡើង​នៅក្នុ​ងរជ្ជកាលព្រះ​បាទ ស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៤៧ ដែល​មានឈ្មោះ​ថា«វិទ្យុខ្មែរ» ឬ(RNK) ដែល​ផ្សាយ​តាមប្រព័ន្ធ AM និង​រលក​ធាតុអាកាស​មធ្យម (MW)918KHz ស្ថិតក្រោ​មការគ្រប់គ្រង​របស់បារាំង​ផ្ទាល់ដែលដា​ក់នឹមអាណានិគម។ ក្រោយម​កវិទ្យុខ្មែរក៏​បានវិវត្តន៍​ជាបន្តបន្ទាប់ រហូតដ​ល់បច្ចុប្បន្ន​ក្នុងសម័​យឌីជីថល ដែលការ​ផ្សព្វផ្សា​យតាមរយៈ​វិទ្យុមានសារៈសំ​ខាន់ និងមិនអា​ចកាត់ផ្តា​ច់បាន ក្នុងកា​រផ្តល់ព័ត៌មានដ​ល់អ្នក​ស្តាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ