អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​តើ​លោក​សម រង្ស៊ី គួរ​ចូល​ស្រុក​វិញ​នៅ​ពេល​នេះ ឫ​នៅ​ពេល​ណា​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី កំពុង​ក្លាយ​ជា​ប្រធាន​បទ​មួយ​ដែល​មជ្ឈដ្ឋាន​ទូទៅ​លើក​មក​ជជែក​គ្នា​ឥត​ឈប់​ឈរ​។ ជជែក​គ្នា​ខ្លាំង​ដោយ​ផ្តោត​លើ​ថា​តើ​លោក​សម រង្ស៊ី មក​មែន​ឫ​យ៉ាង​ណា​។ខណៈ​កាល​បរិច្ឆេទ​នៃ​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី នៅ​មិន​ទាន់​បង្ហាញ​ឲ្យ​ដឹង តែ​នៅ​កម្ពុជា​ឯណេះ​រដ្ឋាភិបាល​ខ្មែរ​បាន​ត្រៀម​កម្លាំង​សម្រាប់​ចាប់​ខ្លួន​លោក​សម រង្ស៊ី រួច​រាល់​ហើយ​នៅ​ពេល​ណា​មក​ដល់​ទឹក​ដី​កម្ពុជា​។ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​មិន​ជឿ​ទេ ថា​លោក​សម រង្ស៊ី ហ៊ាន​មក​នោះ ដោយ​អះអាង​ថា អ្វី​ដែល​លោក​ប្រកាស​ឡើង គឺ​គ្រាន់​តែ​ចង់​ស្ដារ​ប្រជា​ប្រិយភាព​ឡើង​វិញ​ប៉ុណ្ណោះ​។ ដូច្នេះ តើ​លោក​សម រង្ស៊ី គួរ​ចូល​ស្រុក​វិញ​នៅ​ពេល​នេះ ឫ​នៅ​ពេល​ណា​? 

លោក សម រង្ស៊ី ដែលជាអតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ពិតជានឹងចូលស្រុកវិញមែនឬ?
លោក សម រង្ស៊ី ដែលជាអតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ពិតជានឹងចូលស្រុកវិញមែនឬ? @Sam Rainsy Facebook Page
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ