អានតួអត្ថបទ
កម្ពុជា

ក្រុម​អ្នក​វិភាគ៖ កម្ពុជា​ពិត​ជា​បាន​ដើរ​ចេញ​ពី​វៀតណាម

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ចូល​ថ្ងៃ​ចន្ទ​ទី​១ សីហានេះ​ បាន​សរស​រសារ​ប្រតិកម្ម​ទៅ​កាន់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជន​ជាតិ​វៀតណាមម្នាក់ ដែល​ចោទ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា ក្បត់​វៀតណាម។ សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី វៀតណាម​ មិន​មែន​ជា​ចៅហ្វាយ ឪពុក ឬ​មហាក្សត្រ​របស់​លោក​នោះ​ទេ។ ទន្ទឹម​នឹង​នោះ អ្នក​វិភាគ​បាន​មើល​ឃើញ​ថា កម្ពុជា​ពិត​ជា​បាន​ដើរ​ចេញ​ពី​វៀតណាម ប៉ុន្តែ​នៅ​រងចាំ​មើល​សកម្មភាព​ជា​បន្ត​ទៀត​សិន។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​កាល​ពី​យប់​ថ្ងៃអា​ទិត្យ ​ចូល​ថ្ងៃ​ចន្ទ​ទី​១ ​សីហា​នេះ ​បាន​សរសេរ​​សារ​ប្រតិកម្ម​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​ចោទ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា ​ក្បត់​វៀតណាម។​
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​កាល​ពី​យប់​ថ្ងៃអា​ទិត្យ ​ចូល​ថ្ងៃ​ចន្ទ​ទី​១ ​សីហា​នេះ ​បាន​សរសេរ​​សារ​ប្រតិកម្ម​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​ចោទ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា ​ក្បត់​វៀតណាម។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

លោក​មាស នី អ្នក​វិភាគ និង​អ្នក​តាមដាន​សង្គម បាន​កត់​សម្គាល់​ថា​ស្ថានការណ៍​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ដើរ​ចេញ​ពី​វៀតណាម​មែន ព្រោះ​ថា​កម្ពុជា​ងាក​ទៅ​រក​ចិន​ ដែល​មាន​ទំនាក់​ទំនង​ជា​ប្រពៃណី​ជាមួយ​ខ្លួន​ជាង។ ក្រៅ​ពី​អ្នក​ផ្តល់​ជំនួយ​ ចិន​គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​កម្ពុជា​ថែម​ទៀត​ផង។ ក្រៅ​ពី​នេះ​ ចិន​ប្រជាមាណិត មាន​ទំនាក់​ទំនង​ជា​ប្រពៃណី​ជាមួយ​កម្ពុជា​ដែរ ​តាំង​ពី​សម័យ​អតីត​ព្រះមហាក្សត្រ​ព្រះ​បរមកោដ្ឋ។ អ្វី​ដែល​មើល​ឃើញ​កាន់​តែ​ច្បាស់​អំពី​គំលាត​រវាង​ទីក្រុង​ភ្នំពេញ និង​ហាណូយ គឺ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ហើយ​បញ្ហា​នេះ កម្ពុជា​ប្រកាន់​ជំហរ​មួយ​ ដែល​មិន​គាំទ្រ​ក្រុង​ហាណូយ ទល់​នឹង​មហា​យក្ស​ចិន។

លោក សុខទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​វិញ បាន​អះអាង​ថា​កម្ពុជា​បាន​ងាក​ចេញ​ពី​វៀតណាម​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ ពេល​ដែល​កម្ពុជា​រៀបចំ​ប្រទេស​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ។ សម្រាប់​លោក​សុខ ទូច ទំនាក់​ទំនង​កម្ពុជា​ដែល​មិន​ស្មើភាព​បាន​បិទ​បញ្ចប់​ហើយ។ លោក​បណ្ឌិត​រូប​នេះ បាន​និយាយ​ការពារ​លោក​នាយក​រដ្ឋ​មន្ត្រី​ថា នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ ដែល​ទទួល​បាន​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​ខ្មែរ​ចង់​មិន​ចង់​ត្រូវ​តែ​គោរព​ខ្មែរ។

លោក​បាន​បន្ថែម​ថា វៀតណាម​គួរ​ឈប់​និយាយ​ពី​គុណ​មក​លើ​ប្រទេស​កម្ពុជា​ ដែល​ខ្លួន​បាន​ជួយ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​របស់​ប៉ុលពត ព្រោះ​ថា​កម្ពុជា​ក៏​មាន​គុណ​ចំពោះ​វៀតណាម​ដែរ​កាល​ពី​អំឡុង​សង្គ្រាម​វៀតណាម​ក្នុង​ទស្សវត្ស​ទី​៧០ ដែល​កម្ពុជា​បាន​ផ្តល់​ជម្រក​ដល់​ទាហាន​វៀតណាម​ ដើម្បី​ធ្វើ​សង្គ្រាម​មុន​ពេល​ការ​បង្រួប​បង្រួម​វៀតណាម​ទាំង​ពីរ​នៅ​ឆ្នាំ​១៩៧៥។ ដូច្នេះ​សម័យ​នេះ​រដ្ឋ​ទាំងពីរ​ ដែល​មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រមាណ​១២៧៥​គីឡូម៉ែត្រ ត្រូវ​តែ​គោរព​ដែន​អធិបតេយ្យ​ភាព​នៃ​ប្រទេស​ទាំង​ពីរ។ ប៉ុន្តែ​លោក​មាស នី នៅ​តែ​កត់​សម្គាល់​ថា វៀតណាម​នៅ​តែ​ព្យយាម​ពង្រឹង​ទំនាក់​ទំនង​មិន​ស្មើភាព​មក​លើ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ យ៉ាង​ណា​ក៏​ដោយ​អ្នក​វិភាគ​បាន​ស្នើ​ឱ្យ​សង្គម​ត្រូវ​អង្កេត​ថា​តើ​ប្រតិកម្ម​តប​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជា​នយោបាយ​ឯករាជ​ម៉ឺន​ម៉ាត់ ឬ​ក៏​នយោបាយ​ប្រជា​ភិថុត?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ