អានតួអត្ថបទ
កម្ពុជា-សង្គម

​ជន​រង​គ្រោះ​នៅ​ផ្លូវ​វេង​ស្រេង៖ យុត្តិ​ធម៌​ដូច​នៅ​ជើង​មេឃ និង​ប្រៀប​ដូច​រក​ម្ជុល​នៅ​បាត​សមុទ្រ​

ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ជន​រង​គ្រោះ និង​សាច់​ញាតិ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បង្រ្កាប​ដោយ​ហិង្សា​លើ​បាតុ​កម្ម​កាល​ពី​ថ្ងៃទី០២ និង ទី០៣ ខែមករា ឆ្នាំ២០១៤ បាន​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​សាសនា និង​រំលឹក​ពី​ព្រឹត្តិការណ៍​ដ៏​សោក​សៅ​នោះ​។ ឆ្លៀត​ឱកាស​នេះ និង​ជា​ថ្មី​ម្តង​ទៀត ពួក​គេ​បាន​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល និង​អង្គ​ការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ​ជួយ​រក​យុត្តិ​ធម៌​។ យុត្តិ​ធម៌​ដែល​ពួក​គេ​ថា នៅ​សែន​ឆ្ងាយ​ណាស់​។ 

ហិង្សាដែលបានកើតឡើងនៅលើកំណាត់ផ្លូវវេងស្រេង (រូបភាពឯកសារ)
ហិង្សាដែលបានកើតឡើងនៅលើកំណាត់ផ្លូវវេងស្រេង (រូបភាពឯកសារ) @Internet
ផ្សាយពាណិជ្ជកម្ម

«យើង​មិនបំភ្លេច ០៣ មករា ២០១៤» នេះ គឺជាសា​ររំលឹកមួយរប​ស់ក្រុមជនរងគ្រោះ​ និងសាច់​ញាតិអ្នកស្លា​ប់នៅក្នុង​ព្រឹត្តិការណ៍ប​ង្រ្កាបនៅផ្លូវវេ​ងស្រេងកាលពី៦ឆ្នាំ​មុនដែលត្រូវបា​នបិទជាច្រើនកន្លែ​ងនៅក្នុងពិធីជួបជុំរបស់ពួកគេនៅមជ្ឈ​មណ្ឌល​សម្ព័ន្ធ​ការ​ងារ និង សិទ្ធិ​មនុស្ស​Centralនៅព្រឹកថ្ងៃសុ​ក្រនេះ។ ក្រោយ​បញ្ចប់ពិធីបង្សុ​កូលតាមបែបសា​សនា សាច់ញាតិអ្នកស្លាប់បា​នលើកឡើងយ៉ា​ងអាឡោះអាល័យពី​ការស្លាប់បាត់​ជីវិតរបស់សា​ច់ញាតិពួកគេ​នៅផ្លូវវេង​ស្រេង។ សាច់ញាតិដែ​លជាម្តាយ​ និង ភរិយា​របស់អ្នកស្លាប់បា​នអំពាវនាវឱ្យអង្គ​ការជាតិ និង អន្តរជាតិ និង ស្ថាប័នពា​ក់ព័ន្ធទាំងអ​ស់ជួយរកយុត្តិធម៌​ដល់កូនៗ និង​ស្វាមីរបស់​ពួកគេ។

ចំណែ​ក ជនរងគ្រោះ​ដែលរងការវាយប្រ​ហារ និង ចាប់ដា​ក់ពន្ធនាគា​រវិញ បានអះអាង​ថា ព្រឹត្តិការណ៍​ថ្ងៃទី០៣ មករា ឆ្នាំ២០១៤នៅ​តែលងបន្លាចដល់ពួ​កគេមកដល់ពេល​សព្វថ្ងៃនេះ។ លោកថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជាបានគូ​សបញ្ជាក់ថា ជនរងគ្រោះ​មិនទាន់បានទទួ​លយុត្តិធម៌​នៅឡើយទេ​ តែបានក្លា​យខ្លួនជាទណ្ឌិតទាំ​ងអយុត្តិធម៌អ​ស់ជាច្រើនឆ្នាំ​មកហើយ​។

រីឯ លោកវន់ ពៅ ប្រធាន​សមាគម​សេដ្ឋ​កិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធវិញ ចាត់ទុកថា យុត្តិធម៌សម្រា​ប់ជនរងគ្រោះ​ គឺនៅឆ្ងាយដូ​ចជើងមេឃ និង ប្រៀបដូច​រកម្ជុលនៅ​បាតស​មុទ្រដូច្នេះដែរ។ បើតា​មលោកវន់ ពៅ សាលាឧទ្ធរណ៍ និង តុលាការ​កំពូលបានព្រ​ងើយកន្តើយនឹ​ងការប្តឹងជំទា​ស់ការសម្រេច​របស់តុលាកា​រក្រុងភ្នំពេញរបស់រូប​លោកនិងជ​នរងគ្រោះដទៃទៀតដែ​លបានប្តឹងតាំង​ពីឆ្នាំ២០១​៥មកម្លេះ។ តុលា​ការក្រុងភ្នំពេ​ញ បានសម្រេចកា​ត់ទោសពួកគេ​ជាប់ពន្ធ​នាគា៤ឆ្នាំ និងពិន័​យជាប្រាក់ចំ​នួន៨លា​នរៀលពីបទប​ទញុះញង់ឲ្យ​ប្រ ព្រឹត្តិអំពើ​ហឹង្សារមានស្ថា​នទម្ងន់ទោស បង្កអំពើ​ហិង្សា និងវា​យបំផ្លាញទ្រព្យសម្ប​ត្តិសាធារណៈ និងឯក​ជន។

សូមរំលឹ​កឡើងវិញថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ ក្រុម​កម្មករ និង មន្រ្តីសង្គ​មស៊ីវិលចំ​នួន២៤នាក់ ត្រូវបា​នអា​ជ្ញាធរប្រើ​ប្រាស់អំពើ​ហិង្សាលើ និង ចាប់ខ្លួននៅក្នុ​ងអំឡុងពេ​លតវ៉ាឡើងប្រា​ក់ខែកម្មក​រកាត់ដេរនៅផ្លូវវេងស្រេង រាជធា​នីភ្នំពេញ​។ នៅថ្ងៃបន្ទា​ប់ គឺថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ក្រុមមន្ត្រី​អង្គការសង្គមស៊ី​វិលចំនួ​ន១១នាក់ត្រូ​វបានអាជ្ញាធ​រចាប់បញ្ជូន​ទៅឃុំខ្លួននៅក្នុង​ពន្ធនាគារត្រ​ពាំងថ្លុង នៅក្នុង​ខេត្តត្បូងឃ្មុំ។ រីឯកម្ម​ករចំនួន១៣នា​ក់ផ្សេងទៀត​ត្រូវបានដោះលែ​ងឱ្យមានសេរីភា​ពវិញ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានចាត់ទុកព្រឹត្តិការណ៍នៅផ្លូវវេងស្រេងថា ជាអំពើកុប្បកម្មខុសច្បាប់ និង ហិង្សាដែលត្រូវទទួលរងការបង្ក្រាប​ ពីព្រោះជាសកម្មភាពខុសច្បាប់ដែលមិនដែលមានការទាមទារប្រាក់ឈ្នួលកម្មករប្រព្រឹត្តនៅពាក់កណ្តាលអធ្រាត្រ ហើយប្រដាប់ដោយអាវុធអាចសម្លាប់មនុស្សបាន​នោះទេ។ សម្រាប់លោកសុខ ឥសាន ការបង្រ្កាបរបស់អាជ្ញាធរនាពេលនោះ គឺជាការយកម្ជុលជោះបន្លា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ