អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើជើង​ ទំលាប់​ជិះកង់​ និង​ជិះ​រថយន្ត​ក្រុង​ ជួយ​ដោះស្រាយការ​​​ស្ទះ​ចរាចរណ៍​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅ​ពី​ឥរិយាបទ​អាក្រក់​របស់​អ្នក​បើកបរ​ ការ​អត់​ផ្លូវ​ថ្មើ​ជើង​ មិន​មាន​ទំលាប់​ជិះកង់​ទៅ​ធ្វើ​ការ​ និង​ការ​មិន​ទំលាប់​ប្រើប្រាស់​រថយន្ត​ក្រុង​ត្រូវ​គេ​មើល​ឃើញថា​ជា​ហេតុផល​ដ៏​ចំបង​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​។ ជាទូទៅ​ភាព​តាន​តឹង​នៃ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​មិន​វិល​ថយ​ក្រោយ​ទេ​ ដោយសារ​កំណើន​យានយន្ត​កាន់​តែ​ច្រើន​ ហើយ​ប្រជាជន​មិន​បាន​ដូរ​ទម្លាប់​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​រយៈ​ចំងាយ​ខ្លី។​ ទាំង​អស់​នេះ​ត្រូវ​បាន​លើក​ឡើង​ឲ្យ​មាន​ការ​ចាប់​ផ្តើម​ពី​មន្ត្រី​ជា​គំរូ​គេ ​និង​មាន​ការ​កែ​សម្រួល​ជា​បន្ទាន់​ឲ្យ​មាន​ផ្លូវ​សម្រាប់​ថ្មើជើ​ង ​និង​អ្នក​ជិះកង់។

ទិដ្ឋភាពចរាចរណ៍នៅរាជធានីភ្នំពេញ
ទិដ្ឋភាពចរាចរណ៍នៅរាជធានីភ្នំពេញ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ