អានតួអត្ថបទ
បទសម្ភាស

លោក​ ទាវ វណ្ណុល ៖ លោកស្រី ថាក់ ឡានី អត់​នៅ​ប្រទេស​កម្ពុជា​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI​ នៅ​ថ្ងៃ​យប់​នេះ ​គឺ​ លោក ទាវ វណ្ណុល ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី។ នៅ​ព្រឹកមិញ​នេះ ​​ក្នុង​កិច្ច​ប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា ​លោក ទាវ វណ្ណុល បាន​ព្យាយាម​រារាំង និង​សម្រប​សម្រួល​ អោយ​លើក​ចេញ​នូវ​របៀប​វារៈ ដក​អភ័យ​ឯកសិទ្ធិ លោក​ស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី ពី​ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ស្អែក។ លោក​បាន​ស្នើ​អោយ លោក​ស្រី ថាក់ ឡានី សុំទោស​លោក​នាយក​រដ្ឋ​មន្រ្តី​ជា​សាធារណៈ ដើម្បី​បញ្ចប់​សំណុំរឿង​បណ្តឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ប្តឹង​លោក​ស្រី ថាក់ ឡានី ទាមទារ​សំណង​ចំនួន ១០០រៀល ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក​នាយក​រដ្ឋ​មន្រ្តី ជា​អ្នក​រៀបចំ​ការ​បាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី។ លោក​បាន​បន្ថែម​ថា លោក​ស្រី ថាក់ឡានី អត់​នៅ​ប្រទេស​កម្ពុជា​ទេ លោក​ស្រី​បាន​ចេញ​ដំណើរ​ទៅ​ព្យាបាល​ជម្ងឺ​នៅ​ក្រៅ​ប្រទេស។

លោក ទាវ វណ្ណុល ជាសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។
លោក ទាវ វណ្ណុល ជាសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ