អានតួអត្ថបទ
បទសម្ភាស

លោក ថាច់ សេដ្ឋា ៖​ មហាបាតុកម្ម​ គឺ​មិនមែន​ដើម្បី​កាង​ការពារ​បុគ្គល លោក ​កឹម សុខា ឬ លោក សម រង្ស៊ី ​នោះទេ!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​នៅរាត្រី​​នេះ គឺលោក ថាច់ សេដ្ឋា ដែល​ជា​អ្នក​នាំពាក្យ​សម្រាប់ ការ​រៀប​ចំ​ធ្វើ​មហាបាតុកម្ម​ របស់​គណបក្សសង្គ្រោះជាតិ  និង​​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស​ប្រឆាំង​ ព្រមទាំង​ជា​​អតីត​សមាជិកព្រឹទ្ធសភា។ លោក ថាច់ សេដ្ឋា បានលើកឡើង​ថា បក្ស​កាន់​អំណាច​ជាអ្នក​បិទផ្លូវ​ចរចាគ្រប់​ច្រកទាំងអស់​!​ ចំណែក​​ច្រក​ចរចា​នៅ​សភានោះ​ គឺ​ទៅមិន​រួចទេ ប្រសិន​បើគ្មាន​​ការ​ដោះស្រាយ​សម្រួល​រឿង​ក្តីក្តាំ​របស់​តុលាការ​ទៅលើ​សមាជិក​និង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង។​ទន្ទឹម​នឹង​នេះ លោកបញ្ជាក់ថា បើ​បក្ស​សង្គ្រោះជាតិ ធ្វើ​មហាបាតុកម្ម​ទូទាំងប្រទេស​ គឺ​មិន​មែន​​ដើម្បី​កាង​ការពារ​បុគ្គល លោក ​កឹម សុខា ឬ លោក សម រង្ស៊ី ​នោះទេ គឺ​ដើម្បី​ការពារ​ច្បាប់​ និង​​រដ្ឋធម្មនុញ្ញ។ បើ​តាម​លោក ថាច់ សេដ្ឋា, បក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​គោល​ជំហ​នយោបាយ និង​រចនាសម្ព័ន្ធ​ដឹកនាំ​បក្ស​ដដែល​ ពោល​គឺ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​បក្សប្រឆាំង គ្មាន​ការ​ផ្លាស់ប្តូរ​ដាក់​នរណា​ជំនួស​នោះទេ។ 

លោក ថាច់ សេដ្ឋា ដែលជាអ្នកនាំពាក្យសម្រាប់ការរៀបចំធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ  និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សប្រឆាំង
លោក ថាច់ សេដ្ឋា ដែលជាអ្នកនាំពាក្យសម្រាប់ការរៀបចំធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សប្រឆាំង
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ