អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​​រឹត​បន្តឹង​​ច្បាប់​​និង​​ប្រព័ន្ធ​យុត្តិធម៌​ ទើប​​អាច​​ឈាន​ទៅ​​បញ្ចប់​​ការ​បាញ់​បោះ​​សេរី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំ​រឿង​​ចំនួន​ពីរ​​ដែល​​​បាន​​កើតឡើង​​យ៉ាង​​កក្រើក​​ប្រទេស​​មួយ​រយៈ​​ចុងក្រោយ​​នេះ​ បាន​ធ្វើ​​ឲ្យ​​មហាជន​​មាន​ការ​​ចាប់អារម្មណ៍​​និង​​តាមដាន​​យ៉ាង​​យកចិត្ត​ទុកដាក់​​យ៉ាងខ្លាំង​។ ​ប្រធាន​​រឿង​​ទាំង​ពីរ​​នោះ​​​គឺ ​ទីមួយ​​ការ​បាញ់​​គំរាម​​​ប៉ូលីស​​ចរាចរណ៍​​អស់​៣៣​គ្រាប់​​របស់​​​អ្នកមាន​​លុយ​​មួយរូប​​នៅ​​ខេត្ត​កំពង់​ស្ពឺ​។ ​ទី​ពីរ​​គឺ​​ការ​បាញ់រះ​​ដោយ​​កាំភ្លើង​​​ស្វ័យប្រវត្តិ​​ដោយ​​កូន​​មន្ត្រី​​គយ​​ដ៏​​មាន​ មាន​អំណាច​​និង​​លុយ​ នៅ​​ក្លិប​​កម្សាន្ត​រ៉ុ​ក​។ ករណី​​ទាំងពីរ​​នេះ​ បច្ចុប្បន្ន​កំពុង​​ស្ថិត​នៅ​ក្នុង​​ចំណាត់ការ​​របស់​​តុលាការ​​នៅ​ឡើយ​។ ​នេះ​​មិនទាន់​​គិត​ពី​​ករណី​​បន្ទាប់បន្សំ​​មួយ​ចំនួន​ទៀត ​ដែល​មាន​​កា​រ​ប្រើ​ប្រាស់​​កាំ​ភ្លើង​ ហើ​យ​​ច្បាប់​​ហាមឃាត់​​មួយ​ចំនួន​​ទៀត​ផង​។ អ្វី​ដែល​​ជា​ការ​​រិះគន់​​នោះ​ គឺ​ ការ​ព្រួយ​បារម្ភ​​ពី​​​ការ​ចូល​​មន្ទី​​រ​ឃុំឃាំង​​ខាង​​ទ្វារ​​មុខ​​ហើយ​​ចេញ​​តាម​​ទ្វារ​​ក្រោយ​​ ដោយ​​គ្រាន់​តែ​​ជាប់​ឃុំ​​ជា​​និមិត្តរូប​​តែ​​រយៈពេល​​ខ្លី​​ប៉ុណ្ណោះ​។

ការ​​បាញ់រះ​​​​នៅ​​​ក្លិប​​​កម្សាន្ត​​រ៉ុ​ក​​ និង ​ការ​​បាញ់​​​គំរាម​​​​ប៉ូលីស​​​ចរាចរណ៍​​​អស់​​៣៣​​គ្រាប់​​​នៅ​​​ខេត្ត​​កំពង់​ស្ពឺ ​ជា​ប្រធាន​រឿង​​ដែល​កាសែត​ខ្មែរ​ចាប់​អារម្មណ៍​ខ្លាំង​
ការ​​បាញ់រះ​​​​នៅ​​​ក្លិប​​​កម្សាន្ត​​រ៉ុ​ក​​ និង ​ការ​​បាញ់​​​គំរាម​​​​ប៉ូលីស​​​ចរាចរណ៍​​​អស់​​៣៣​​គ្រាប់​​​នៅ​​​ខេត្ត​​កំពង់​ស្ពឺ ​ជា​ប្រធាន​រឿង​​ដែល​កាសែត​ខ្មែរ​ចាប់​អារម្មណ៍​ខ្លាំង​ RFI/ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ