អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អ្នក​សង្កេត​ការណ៍​៦​ប្រទេស​ គាំទ្រ​ការ​បោះឆ្នោត​នៅ​កម្ពុជា​

អ្នក​សង្កេត​ការណ៍​​អន្តរជាតិ​​មក​ពី​៦​ប្រទេស ​ដែល​ជា​​សមាជិក​​គណៈកម្មកា​រ​​ជាតិ​​រៀប​ចំ​​ការ​​បោះ​ឆ្នោត​​នៃ​​ប្រទេស​នីមួយៗ ​បាន​ធ្វើ​​សន្និសីទ​កាសែត​​មួយ​​នៅ​​​ព្រឹក​​ថ្ងៃទី ​៣០​ កក្កដា ​នេះ ​​នៅ​ក្នុង​​ទីក្រុង​​ភ្នំពេញ ​ដោយ​បាន​​វាយ​តម្លៃ​​ជា​រួម​​ថា ​ការ​បោះឆ្នោត​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា ​កាល​ពី​​ថ្ងៃ​អាទិត្យ​ បាន​​ប្រព្រឹត្ត​​ទៅ​ដោ​យ​​សេរី ​ត្រឹមត្រូវ ​និង​​យុត្តិធម៌​។ ​ការ​វាយ​តម្លៃ​​នេះ ​​គឺ​​បន្ទាប់​ពី​​ពួកគេ​​បាន​​ចំណាយ​ពេល​​តាម​ដាន​​មើល​​ដំណើរ​ការ​​បោះ​ឆ្នោត​​ពេញ​​មួយ​​ថ្ងៃ ​​កាល​ពី​​ម្សិល​មិញ​។  

តំណាង​ប្រទេស​ទាំង​៦​ ​​រួមមាន​ ប្រទេស​វៀតណាម​ ប្រទេស​ឥណ្ឌា ​ម៉ាឡេស៊ី ​ថៃ ​ឡាវ​ និង​ប្រទេសរុស្ស៊ី​ ​ក្នុង​សន្និសីទ​កាសែត​នៅ​កាំប៊ូឌីយ៉ាណា ​ថ្ងៃទី​ ៣០​ កក្កដា ​ឆ្នាំ ​២០១៨​​។​
តំណាង​ប្រទេស​ទាំង​៦​ ​​រួមមាន​ ប្រទេស​វៀតណាម​ ប្រទេស​ឥណ្ឌា ​ម៉ាឡេស៊ី ​ថៃ ​ឡាវ​ និង​ប្រទេសរុស្ស៊ី​ ​ក្នុង​សន្និសីទ​កាសែត​នៅ​កាំប៊ូឌីយ៉ាណា ​ថ្ងៃទី​ ៣០​ កក្កដា ​ឆ្នាំ ​២០១៨​​។​ @RFI
ផ្សាយពាណិជ្ជកម្ម

តំណាង​ប្រទេស​ទាំង៦នោះ រួមមាន ប្រទេស​វៀតណាម ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី ថៃ ឡាវ និង​ប្រទេស​រុស្ស៊ី​ជាដើម។ ពួកគេ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​រួមគ្នា​មួយ នៅ​ថ្ងៃទី ៣០ កក្កដា ក្នុង​សម្លេង​តែមួយ​ថា ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃអាទិត្យ បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ធ្វើឡើង​ក្នុង​បរិ​កាស​ល្អប្រសើរ។

ផ្តើម​ពី​លោក ប្រា​ស៊ីត សា​យ៉ា​ស៊ីត (Prasith Sayasith) ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​នៅ​កម្ពុជា លោក​បាន​កត់សំគាល់ថា ការបោះឆ្នោត​នៅ​កម្ពុជា បាន​ធ្វើឡើង​ក្នុងស្ថានភាព សន្តិភាព សន្តិវិធី និង​គ្មាន​អំពើហិង្សា​ឡើយ។ លោក​បានកើត​សរសើរ​ការបោះឆ្នោត​នៅ​កម្ពុជា​ថា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​មាន​ទាំង​រូបថត​របស់​អ្នកបោះឆ្នោត ដែលជា​ចំណុច​ល្អប្រសើរ បើ​ប្រៀបធៀប​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅក្នុង​ប្រទេស​ថៃ។

ដូចគ្នានេះដែរ លោក Sergey sirotkin តំណាង​ប្រទេស​មកពី​រុស្ស៊ី​បានកើត​សរសើរ​ការបោះឆ្នោត​នៅ​កម្ពុជា​ថា ជាការ​បោះឆ្នោត​មួយ​ប្រកបដោយ​វិជ្ជាជីវៈ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ទៅ​សំដែង​ឆន្ទៈ​របស់​ពួកគេ។ លោក Sergey sirotkin បាន​ចុះទៅ​សង្កេត​ឃ្លាំមើល៧ការិយាល័យ​នៃ​ការបោះឆ្នោត​នោះ​ថា គ្មាន​អំពើហិង្សា​កើតឡើង​នោះទេ។ ដោយឡែក​តំណាង​មកពី​ប្រទេស​ឥណ្ឌា លោក Frederick Roy Kharkongor បានចាប់ផ្តើម​ដោយ​ការអបអរសាទរ​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា។ លោក Frederick Roy Kharkongor កាន់តែ​រីករាយ​ថែមទៀត នៅពេលដែល​ការបោះឆ្នោត​នៅ​កម្ពុជា បាន​ប្រើប្រាស់​ទឹក​ថ្នាំ​ជ្រលក់​ដៃ ដែល​បញ្ជា​ទិញ​មកពី​ប្រទេស​របស់លោក។ សូមបញ្ជាក់ថា ឥណ្ឌា​ដែលជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​យូ​ឆ្នាំ​នៅ​អាស៊ី។ មិន​ខុសគ្នា​នោះទេ តំណាង​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មកពី​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ប្រទេស​ថៃ​ផង សុទ្ធតែ​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា។ ពួកគេ​រក​មិនឃើញ​ឡើយ នូវ​បញ្ហា​មិន​ប្រក្រតី ទោះបីជា​អ្នកកាសែត​បាន​សួរនាំ​ច្រើន​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។

សូមបញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា​បាន​បិទ​បញ្ចប់ទៅ​កាលពី​ថ្ងៃអាទិត្យ ដោយមាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ប្រមាណ​ជា ៨២.១៧% បាន​ចេញទៅ​បោះឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ