អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកស្រី ​មូរ ​សុខហួរ ​គ្រោ​ង​វិល​ត្រលប់​ទៅ​អាមេរិក​វិញ ​ក្រោយ​អាជ្ញាធរ​ថៃ​បិ​ទ​មិន​ឲ្យ​ចូល​

លោកស្រី ​មូរ សុខហួរ ​មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​មាន​គម្រោង​វិល​ត្រលប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ ​ក្រោយ​ពី​អាជ្ញាធរ​ថៃ​ហាម​ឃាត់​មិន​ឲ្យ​លោក​ស្រី​ធ្វើ​ដំណើរ​ចូល​ប្រទេ​ស​ថៃ​កា​​ល​ពី​ថ្ងៃ​អាទិត្យ​។ ​លោក​ស្រី ​មូរ ​សុខហួរ ​គឺ​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ចំណោម​០៩​នាក់​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចោទ​ប្រកាន់​ពី​បទ​ «​ឧបឃាត​» ​ឬ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ផែន​ការ​មាតុភូមិ​និវត្តន៍​របស់​លោក ​សម​ រង្ស៊ី ​នៅ​ថ្ងៃទី ​០៩​ វិច្ឆិកា​។​ 

លោកស្រី មូរ សុខហួរ នៅ​មុខ​តុលាការ​ឧទ្ធរណ៍ ថ្ងៃ​ទី ៣ សីហា ២០១២។
លោកស្រី មូរ សុខហួរ នៅ​មុខ​តុលាការ​ឧទ្ធរណ៍ ថ្ងៃ​ទី ៣ សីហា ២០១២។ © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

លោក​ស្រី ​មូរ ​សុខហួរ ​គឺ​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ទី​មួយ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃហា​ម​ឃាត់មិ​ន​ឲ្យ​ចូល​ទឹកដី​របស់​ថៃ​កាល​ពី​ថ្ងៃ​អាទិត្យ​។ ​បន្ទាប់​ពី​ការ​បដិសេធ​នេះ ​លោក​ស្រី​គ្រោ​​ង​នឹង​ធ្វើ​ដំណើរ​វិល​ត្រលប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ ​ជា​ជាង​​ការ​​បន្ត​​នៅ​​ក្នុង​ប្រទេស​ម៉ាឡេស៊ី ឬ​ប្រទេស​ឥណ្ឌូនេស៊ី ​ដែល​អាច​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ម្ដង​ទៀត​។ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រា​លី​​ឈ្មោះ ​​The​​ Age​ and​ The​ Sydney ​Morning​ Herald ​នៅ​ថ្ងៃទី ​២៣​ តុលា​នេះ។​

លោក​ស្រី ​មូរ ​សុខហួរ ​បាន​ប្រាប់​សារព័ត៌មាន​នេះ​ពី​ប្រទេស​ម៉ាឡេស៊ីថា​ កា​ល​ពី​ថ្ងៃ​អាទិត្យ​ លោក​ស្រី​ត្រូវ​បាន​អាជ្ញាធរ​ថៃ ​បង្ខំ​ដាក់​នៅ​ក្នុ​ង​បន្ទប់​ពិសេស​មួយ។​ ពួ​កគេ ​(​អា​ជ្ញាធរ​ថៃ​) ​បាន​ឃ្លាំមើល​លោក​ស្រី ហើ​យប​ន្ទាប់​មក ​បុគ្គលិក​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី (​Malaysian​ Airlines​) ​បាន​ប្រឹង​ប្រែង​ស្វែង​រក​ជើង​ហោះហើ​រ​ថ្មី ​ដើម្បី​ឲ្យ​លោក​ស្រី​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ីវិញ​។ ​បើតាម​លោក​ស្រី ​មូរ​ សុខហួរ ​ដែល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​អូស្ត្រាលី​ខាង​លើនេះ​ថា ​លោក​ស្រី​មិ​ន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្ល​ងព្រំដែន​ឡើយ ​ហើយ​លោក​ស្រី​ក៏​មិន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​អាកាស​យានដ្ឋាន​ដែរ​។ ​ដូច្នេះ ​ជំនួស​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ចាកាតា ​ប្រទេស​ឥណ្ឌូនេស៊ី លោ​ក​ស្រី​បាន​សម្រេច​ចិត្ត​ថា ​នឹង​វិល​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ​ ជា​ជាង​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​​ពី​ប្រទេស​ឥណ្ឌូណេស៊ី​សារ​ជា​ថ្មី​ម្ដង​ទៀត​។ ​នេះបើ​តាម​សារព័ត៌មាន​អូស្រ្តាលី ​Th​e​ Age​ and​ The​ Sydney ​Morning ​Herald។​

គួរ​ជំរាប​ជូន​ថា លោ​ក​ស្រី មូ​រ ​សុខហួរ ​គឺជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ម្នាក់​ក្នុង​ចំណោម​០៩​នាក់ ​នៃអ​តីត​គណបក្ស​សង្គ្រោះជាតិ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចោទ​ប្រកាន់​ពី​បទ ​«​ឧប​ឃាត​» ​ឬ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​របស់​លោក ​សម រង្ស៊ី ​នៅថ្ងៃទី ០​៩ ​វិច្ឆិកា​ ខាង​មុខ​នេះ។​ ប៉ុន្តែ​ក្រោម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​កម្ពុជា ​លោកស្រី ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទឹកដី​ថៃ​ឡើយ ​កាល​ពី​រសៀល​ថ្ងៃអាទិត្យ ​ដោយ​សារ​តែលោ​កស្រីមា​ន​ឈ្មោះនៅ​ក្នុង​បញ្ជី​ខ្មៅរ​បស់​ថៃ។​

សូម​បញ្ជាក់​ថា ​តាម​រយៈក្រសួង​ការបរទេស​ រដ្ឋាភិបាល​កម្ពុជា ​កាល​ពី​ខែ​មុន​ បាន​បញ្ជូន​ដីកា​ចា​ប់ខ្លួន​លោក ​សម រង្ស៊ី ​លោកស្រី ​មូរ ​សុខហួរ ​និង​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​​មួយ​ចំនួន​ទៀត ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​។ ​ការ​ហាម​ឃាត់​លោក​ស្រី ​មូរ ​សុខហួរ ​មិន​ឲ្យ​ចូល​ប្រទេស​ថៃ​តាម​ផ្លូវ​គោក​នេះ ​មាន​ន័យ​ថា ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ ​ដែល​រួមមាន​លោក ​សម រង្ស៊ី ​ផង​នៅថ្ងៃទី ​០៩ ​វិច្ឆិកា ​ខាង​មុខ ​កំពុង​ជួប​ឧបសគ្គ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ