អានតួអត្ថបទ
បទសម្ភាស

លោក​សុក សំអឿន​៖“ការ​មិន​ឆ្លើយ​មិន​ឆ្លង​របស់​លោក​កឹម សុខា​មិន​ប្រាកដ​ថា​ជា​ការ​ទទួល​យក​ទេ”

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី២២ មីនា​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចាប់​ផ្តើម​ការ​ពិនិត្យ​កោសល្យ​វិច្ច័យ​ទៅ​​លើ​ខ្សែ​​អាត់សំឡេង​ដែល​គេ​សង្ស័យ​ថា​ជារបស់​លោក កឹម សុខា សន្ទនា​ជាមួយ​គូ​ស្នេហ៍​។​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​តែ​ពិនិត្យ​លើ​ទិដ្ឋភាព​ផ្លូវច្បាប់​ថា​តើ​ករណី​លោក​កឹម សុខា ស្ថិត​នៅ​ក្រោម​ដែន​អំណាច​របស់​អង្គភាព​ដែរ​ឬ​ទេ។ ដូច​នេះ​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ពេល​នេះ គឺ​លោក​មេធា​វី សុក សំអឿន។ ប្រធាន​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​រូបនេះ​ បាន​លើក​ឡើង​ថា ការ​មិន​ឆ្លើយ មិន​ឆ្លង​របស់​លោក កឹម សុខា​បន្ទាប់​ពីមាន​ការ​បែក​ធ្លាយ​សំឡេង​ខ្សែ​អាត់​នោះ​មិន​មាន​ន័យ​ថា លោក​កឹម សុខា​ទទួល​យក​នោះ​ទេ ប៉ុន្តែ​លោក​កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​មិន​ចង់​ពាក់​ព័ន្ធតែ​ប៉ុណ្ណោះ។​

លោកមេធាវី សុក សំអឿន ធានសម្របសម្រួល​សម្ព័ន្ធ​អង្គការ​ដើម្បី​សុចរិត​ភាព និង​គណ​នេយ្យ​ភាព​សង្គម
លោកមេធាវី សុក សំអឿន ធានសម្របសម្រួល​សម្ព័ន្ធ​អង្គការ​ដើម្បី​សុចរិត​ភាព និង​គណ​នេយ្យ​ភាព​សង្គម @rfi
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ