អានតួអត្ថបទ
កម្ពុជា-នយោបាយ

​គណ​បក្ស​កាន់​អំណាច​អះអាង​ថា​កំពុង​រៀប​ចំ​ញែក​តួ​នាទី​របស់​មន្រ្តី​បក្ស និង​មន្រ្តី​រដ្ឋ​ឲ្យ​ដាច់​ពី​គ្នា​

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ស ខេង អះអាងថា លោក​បាន​និង​កំពុង​ធ្វើ​ការ​សិក្សា ដើម្បី​ញែក​តួនាទី និង​ភារកិច្ច​របស់​ក្រុម​ការងារ​នៃ​គណ​បក្ស​កាន់​អំណាច​មួយ​នេះ និង​ក្រុម​ការងារ​ថ្នាក់​រដ្ឋា​ភិបាល ឲ្យ​ដាច់​ចេញ​ពី​គ្នា ជៀសវាង​ការ​ច្រឡូក​ច្រឡំ​គ្នា​តទៅ​ទៀត​។ ការ​ថ្លែង​របស់​​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ដូច្នេះ ត្រូវបាន​ស្វាគមន៍​ពីមេដឹកនាំគណបក្ស​មួយចំនួន​នៅ​ក្រៅ​រដ្ឋា​ភិបាល ខណៈ​មន្ត្រីរដ្ឋជាច្រើន​តែង​តែ​យក​តួនាទី​ដែល​រដ្ឋ​ផ្តល់​ឲ្យ​ទៅ​បម្រើបក្ស។ 

លោក ស ខេង
លោក ស ខេង @RFI
ផ្សាយពាណិជ្ជកម្ម

ក្នុងពិធីរំលឹកខួបលើកទី៤១ ឆ្នាំ នៃថ្ងៃ៧មករា ដែល​ទើប​ធ្វើ​ឡើង​នៅខេត្ត​បាត់​ដំបងថ្ងៃទី៩ ខែមករា លោក​ស ខេង បានថ្លែងថា សព្វថ្ងៃនេះ​គឺមានក្រុមការងារ​គណបក្សផង និង​ក្រុមការងារ​រដ្ឋាភិបាលផង​ដែល​ចុះ​ជួយ​ដោះស្រាយ​បញ្ហារបស់​ប្រជាពលរដ្ឋនៅតាម​មូលដ្ឋាន។ ដោយ​សារតែ​មានការ​ច្រឡូកច្រឡំគ្នា​ នៃការ​បំពេញ​ការងារ​របស់​ក្រុម​ទាំងពីរនេះ អនុប្រធានគណបក្ស​កាន់អំណាច និង​ជា​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​ផងនោះ បានអះអាង​ថា លោក​កំពុងធ្វើការសិក្សា ដើម្បី​ញែកតួនាទីភារកិច្ចរប​ស់ ក្រុមការងារទាំងពីរនេះ ។ បើតាម​ លោក ស ខេង កាលពីមុន​ក្រុមការងារបក្សជាអ្នកធ្វើទាំ​ងអស់ខ​ណៈមិនទាន់​មានក្រុមការងារ​របស់​រដ្ឋាភិបាល។

លោក ពេជ្រ ស្រស់ ជាប្រធាន​គណបក្សយុ​វជនកម្ពុជា បានស្វាគមន៍ចំពោះ ការ​ញែកតួនាទីឲ្យដាច់​ពីគ្នា​របស់មន្រ្តីបក្ស និង​មន្ត្រីរដ្ឋាភិបាល។ តាមរយៈ​ទំព័រ​ហ្វេសប៊ុក លោក ពេជ្រ ស្រស់ កត់សំគាល់ថាបច្ចុប្បន្ន​នេះមានសាលា​ ឃុំឬសង្កាត់ មួយចំនួនរកមេឃុំ​មិនឃើញទេ ប៉ុន្តែបើ​ទៅរកនៅទីស្នា​ក់ការគណបក្សកាន់​អំណាច គឺ ឃើញមេឃុំនៅ​ទីនោះ។

បើតាម​មេដឹកនាំគ​ណបក្សវ័យក្មេ​ងរូនេះ គឺមាន​ពលរដ្ឋមួ​យចំនួន ដែល​មិនគាំទ្រ​គណបក្ស​កាន់អំណាច​គឺ​មិន​ចង់​ចូល​ទៅ​ទី​ស្នាក់​ការ​បក្សនេះឡើយ តែជៀសមិនរួច​ ពលរដ្ឋខ្លះ​បង្ខំចិត្ត​ដើរ​ទៅរក​មេឃុំទាំងទើសទាល់។

លោក ពេជ្រ ស្រស់ បានហៅកា​របែងចែកតួនាទី​ឲ្យដាច់ស្រ​លះបែបនេះថាជា​ការកែទម្រង់ ឲ្យអំណាចមុខងារសា​រធាណៈស្ថិតក្នុង​អំណាចរបស់ពលរដ្ឋ គឺមិនស្ថិ​តនៅលើអំណា​ចរបស់បក្ស​ទៀតឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ