អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ស ខេង៖ ​សង្គម​មួយ​ដែល​បែក​បាក់ គឺ​មក​ពី​ភាព​អយុត្តិ​ធម៌​

នៅ​ក្នុង​ពិធី​អប​អរ​ខួប​លើក​ទី៤១ ទិវា​ជ័យ​ជម្នះ ៧មករា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ខេត្ត​បាត់​ដំបង លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​លើក​ឡើង​ពី​ការ​បង្កើន​ថវិកា​ឲ្យ​ឃុំ សង្កាត់ ចាប់​ពី​ឆ្នាំ​២០២០​នេះ​ទៅ ដោយ​ថវិកា​អភិវឌ្ឍ បាន​កើន​ទ្វេរ​ដង គឺ​៧​ម៉ឺន​ដុល្លារ ខណៈ​ឆ្នាំ​២០១៩ ថវិកា​ឃុំ សង្កាត់​មាន​ត្រឹម ៣,៥ម៉ឺនដុល្លារ ប៉ុណ្ណោះ។ តាម​លោក ស ខេង បូក​រួម​ទាំង​ថវិកា​រដ្ឋ​បាល ថវិកា​ទំលាក់​ឲ្យ ឃុំ សង្កាត់ បាន​កើន​ដល់​១២​ម៉ឺន​ដុល្លារ នៅ​ឆ្នាំ​២០​២០​នេះ ខណៈ​ចាប់​ពី​ឆ្នាំ២០២១ ដល់​២០​២៣ ថវិកា​សម្រាប់ ឃុំ សង្កាត់ នេះ នឹង​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ ជាមួយ​គ្នា​នេះ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង បាន​លើក​ឡើង​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌ ដោយ​លោក​លើក​ឡើង​ថា សង្គម​មួយ ដែល​បែក​បាក់​គឺ​បណ្តាល​មក​ពី​ភាព​អយុត្តិ​ធម៌ ហេតុ​ដូច្នេះ​រដ្ឋា​ភិបាល​បាន​បង្កើត​ក្រុម​ការងារ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ ហើយ​ផ្តើម​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ​២០​២០​នេះ​ត​ទៅ​។ 

លោកឧបនាយករដ្ឋមន្ត្រី ស ខេង
លោកឧបនាយករដ្ឋមន្ត្រី ស ខេង @FB
ផ្សាយពាណិជ្ជកម្ម
00:40

សូមស្តាប់ប្រសាសន៍ លោក សខេង៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ