អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​តាម​ដាន​នយោបាយ៖ «លោក សម រង្ស៊ី មក​ឬ​មិន​មក នៅ​ជា​សារ​នយោបាយ​នៅ​ឡើយ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បាន​អះអាង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា លោក​នឹង​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ចូល​ពន្ធនាគារ​ជា​ថ្នូរ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី និង​សកម្មជន​គណបក្ស​របស់​លោក រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ ដែល​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​កាល​ពី​ចុង​សប្តាហ៍​មុន​ដែរ ក៏​បាន​ប្រកាស​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​រារាំង​គ្រប់​លទ្ធភាព ដំណើរ​វិល​ត្រឡប់​របស់​មេបក្ស​ប្រឆាំង​ ដែល​មាន​ទោស​ និង​និរទ្ទេស​ខ្លួន​នៅ​បរទេស​មក​កាន់​ប្រទេស​កម្ពុជា។ តែ​ទាំង​លោក​សម រង្ស៊ី និង​គណបក្ស​បាន​ប្រកាន់​ជំហរ​មិន​ផ្លាស់​ប្តូរ។

លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​
លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ