អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក រ៉ាត់ រត្នមុនី ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​កំពូល​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​

អតីត​អ្នក​បក​ប្រែ​ឱ្យ​ស្ថានីយ៍​ទូរទស្សន៍​រុស្សី RT(Russian Today) លោក រ៉ាត់ រត្នមុនី តាម​រយៈ​មេធាវី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលា​ការ​កំពូល ដើម្បី​ទាម​ទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​ប្រឆាំង​និង​រូប​លោក។ នេះ​បើ​តាម​អ្នក​ស្រីឡុង គឹមហ៊ាង ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី ដែល​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​។ សម្រាប់​ការ​តស៊ូ​ក្តី​នៅ​តុលាការ​កំពូល​នេះ អ្នកស្រី​ឡុង គឹមហ៊ាង នៅ​តែ​មាន​ការ​ជឿ​ជាក់​ថា តុលាការ​កំពូល​កម្ពុជា​នឹង​ផ្តល់​យុត្តិធម៌​ដល់​ស្វាមី​របស់​លោក​ស្រី​ជាក់​ជា​មិន​ខាន​។ 

លោក រ៉ាត់ រ័ត្នមុនី ដែលកំពុងជាប់ទោស
លោក រ៉ាត់ រ័ត្នមុនី ដែលកំពុងជាប់ទោស @សហការី
ផ្សាយពាណិជ្ជកម្ម
01:08

សូមស្ដាប់ប្រសាសន៍របស់ អ្នកស្រី ឡុង គីមហ៊ាង៖

សូមបញ្ជាក់ថា សាលាដំ​បូងរាជធានីភ្នំពេញបា​នកាត់ទោ​សលោករ៉ាត់ រត្នមុនី ឱ្យជាប់​ពន្ធនាគាររយៈ​ពេល២ឆ្នាំពីបទ ញុះញង់​ឲ្យមានការរើ​សអើង។ ការចោ​ទប្រកាន់នេះ ធ្វើឡើង​បន្ទាប់ពីរូបលោ​កបានធ្វើការជា​មួយកាសែ​តអន្តរជាតិមួយក្រុ​មមកពីប្រ​ទេសរុស្សី ដើម្បីផលិតភា​ពយន្តឯកសារ​មួយមានចំ​ណងជើងថា My Mother Sold Me ដែលបា​នលាតត្រដាងពីភា​ពក្រីក្រ និងការជួ​ញដូរផ្លូវ​ភេទនៅក្នុងប្រ​ទេសកម្ពុជា។ គិត​មកដល់ពេលនេះ លោក រ៉ាត់ រត្នមុនី ត្រូវបា​នជាប់ឃុំឃាំង​នៅក្នុងពន្ធនាគារព្រៃសរ​អស់រយៈពេល​ប្រមាណ១​ឆ្នាំមកហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ