អានតួអត្ថបទ
បទយកការណ៍

​សមាគម​ល្ខោន​ស្បែក​ធំ​មួយ​ ​ជិតបិទទ្វារ​ ហើយ​ប្រធាន​សមាគម​​ ត្រៀម​ទៅ​រត់​ម៉ូតូ​ឌុប!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ល្ខោន​ស្រមោល​ស្បែក​ធំ ជា​ទម្រង់​ល្ខោន​ចំណាស់​មួយ​របស់​​ខ្មែរ ហើយ​ត្រូវ​បាន​ អង្គការ​យូណេស្កូ ចុះ​ក្នុង​បញ្ជីជា«​សម្បត្តិ​​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​មនុស្ស​ជាតិ»​។ នៅ​លើឆាក​អន្តរជាតិ​ ជន​បរទេស​ទទួល​ស្គាល់​និង​កោត​សរសើរទម្រង់​​ល្ខោន​នេះ​ណាស់។​ ប៉ុន្តែ​​នៅ​ក្នុង​ស្រុក​ខ្មែរ​វិញ សមាគមល្ខោនស្បែក​ធំ​មួយ​ ក្នុង​ចំណោម​សមាគម​​ល្ខោនដ៏​តិចតួច ជិត​បិទ​ទ្វា​រ​ដោយសារ​ជួប​វិបត្តិ​ថវិកា​​ ហើយ​ប្រធាន​សមាគម​ ត្រៀម​ចិត្ត​ទៅ​រត់​ម៉ូតូ​​ឌុប។​ នោះ​គឺ​ លោក ម៉ាន់ កុសល ដែល​ជា​សិល្បៈ​ជើង​ចាស់​ម្នាក់។ គាត់​បាន​លះបង់​​ច្រើន​សម្រាប់​សិល្បៈ​មួយនេះ តែ​សព្វ​ថ្ងៃ​គាត់​កំពុង​បាក់​ទឹក​ចិត្ត និង​អស់​សង្ឃឹម​ខ្លាំង។​

លោក ម៉ាន់ កុសល កំពុង​អង្គុយ​ឆ្លាក់​ស្បែក​គោ នៅក្នុង​សមាគម​សិល្បៈ​សុវណ្ណភូមិ
លោក ម៉ាន់ កុសល កំពុង​អង្គុយ​ឆ្លាក់​ស្បែក​គោ នៅក្នុង​សមាគម​សិល្បៈ​សុវណ្ណភូមិ @Heam Chetra
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ