អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទំនាក់ទំនង​​កម្ពុជា ​និង​​ឧប​ទ្វីប​​កូរ៉េ​៖ ​រឿង​ចម្រូង​ចម្រាស​​ក្នុង​ចំណោម​​អ្នក​ស្រាវជ្រាវ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង លោក ជុង អូយ វ៉ា (Chung Ui-Hwa) ត្រូវ​មកដល់​កម្ពុជា នៅ​ថ្ងៃអាទិត្យ ទី១០ ខែឧសភា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រហូតដល់​ថ្ងែ​ពុធ ទី១៣ ខែឧសភា។ ដោយ​ឈរលើ​គោលការណ៍«គាំទ្រ​គ្នា​ទៅវិញទៅមក» ទំនាក់ទំនង​រវាងរ​ដ្ឋ​សភា​នៃ​ប្រទេស​ទាំងពីរ​ធ្វើ​ឡើងជា​ទ្វេភាគី​ផង ពហុភាគី​ផង ។ ពេល​និយាយ​ដល់​ជម្លោះ​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ដែល​ប៉ះពាល់​សន្តិសុខ​ក្នុង​តំបន់ និង​ដែល​ពាក់ព័ន្ធ​ជាមួយ«ភារកិច្ច»អន្តរជាតិ​នៃ​រដ្ឋសភា​កម្ពុជា អ្នកស្រាវជ្រាវ​មាន​ទស្សនៈ​ខុសគ្នា​អំពី​លទ្ធភាព​កម្ពុជា​ក្នុងការ​សម្រួល​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ។

នាយករដ្ឋមន្រ្តី ហ៊ុន​សែន​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ នៅក្នុង​ទីក្រុង​សេអ៊ូល
នាយករដ្ឋមន្រ្តី ហ៊ុន​សែន​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ នៅក្នុង​ទីក្រុង​សេអ៊ូល ©REUTERS/Lee Jin-man/Pool
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ