អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​ជំនាញ​សេដ្ឋកិច្ច​អះអាង​ថា ​គោល​នយោបាយ​៥០​ម៉ឺន​សម្រាប់​ឃុំ​-សង្កាត់​របស់​បក្ស​សង្គ្រោះជាតិ គឺ​អនុវត្ត​មិន​កើត​ទេ!

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​ បាន​វិភាគ​ឃើញ​ថា គោល​នយោបាយ​៥០​ម៉ឺន​ឬ​១លាន​ដុល្លារ​សម្រាប់​ឃុំ​-សង្កាត់​របស់​បក្ស​សង្គ្រោះ​ជាតិ គឺ​អនុវត្ត​មិន​កើត​ទេ នៅ​ក្នុង​រយៈ​ពេល​ខ្លី ក្នុង​ឆ្នាំ​នេះ ឬ​ឆ្នាំ​ក្រោយ​។​ ក៏​ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្តី​ បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​ថា ​គោល​នយោបាយ​ផ្តល់​លុយ​៥០​ម៉ឺន សម្រាប់​មួយ​ឃុំ​សង្កាត់​នេះ គឺ​ពិត​ជា​អាច​ទៅ​រួច ដោយ​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ, កាត់​បន្ថយ​ការ​ចំណាយ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រសួង​ស្ថាប័ន​ធំៗ ព្រម​ទាំង​បង្កើត​តំបន់​ទេសចរណ៍​តាម​ឃុំ​សង្កាត់។​ការ​អះអាង​ដូច្នេះ គឺ​ធ្វើ​ឡើង​ក្នុង​វេទិកា​ជជែក​ពិភាក្សា​ជាមួយ​តំណាង​គណបក្ស​នយោបាយ នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា កាល​ពី​ព្រឹក​មិញ​នេះ។ 

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ