អានតួអត្ថបទ
បទសម្ភាស

លោក​ស្រី ពុង ឈីវហ្កេច៖ ការ​ទទួល​បាន​គ្រឿង​ឥស្សរិយ​យស​ពី​បារាំង គឺ​ជា​កិត្តិយស​ធំ​បំផុត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ គឺ​លោក​ស្រី​ពុង ឈីវហ្គេច ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។ ក្រៅ​ពី​បំពេញ​តួនាទី​ជា​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ស្រី​ពុង ឈីវហ្គេច បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​រៀបចំ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ស្រី ពុង ឈីវហ្គេច និង​ក្រុម​គ្រួសារ បាន​ធ្វើ​ការ​យ៉ាង​សកម្ម​កាល​ពី​ទសវត្ស​ឆ្នាំ​៨០ និង​៩០ ដោយ​ជួយ​រៀបចំ​ឲ្យ​មាន​ជំនួប​ចរចា​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ គឺ​ព្រះ​ករុណា​សម្តេច​ព្រះ​នរោត្តម​សីហនុ​នៅ​ប្រទេស​បារាំង។ យោង​តាម​ការងារ​កសាង​សន្តិភាព និង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​នោះ លោក​ស្រី ពុង ឈីវហ្គេច ត្រូវ​បាន​រដ្ឋាភិបាល​បារាំង សម្រេច​ប្រគល់​មេដាយ​កិត្តិយស​ថ្នាក់​អស្សឬទ្ធិ (ឡាឡេស្យុង ដោនន័រ) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវហ្គេច បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​បារាំង​នៅ​ពេល​នេះ គឺ​ជា​កិត្តិយស​ធំ​បំផុត​សម្រាប់​លោក​ស្រី គ្រួសារ បុគ្គលិក​អង្គការ​លីកាដូ និង​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។ សូមស្តាប់​បទ​​សម្ភាសន៍​របស់​វ៉ា សំណព្វ ជាមួយ​លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវហ្កេច៖

លោកស្រី​ពុង ឈីវហ្គេច ប្រធាន​​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។
លោកស្រី​ពុង ឈីវហ្គេច ប្រធាន​​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ។ ©លីកាដូ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ