អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ចរន្ត​នៃ​ការ​ចាក​ចេញ​ពី​​គណបក្ស​មួយ​ទៅ​កាន់​គណបក្ស​មួយ​ ចាប់​ផ្តើម​កំរើក​ឡើង​វិញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មី​ៗ​នេះ​ លោក​ ជា ​ចំរើន ​សមាជិក​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​គណបក្ស​កាន់​អំណាច​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដោយ​បាន​ចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត។ ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ សមាជិក​ថ្នាក់​កណ្តាល​របស់​គណបក្ស​ប្រឆាំង​ម្នាក់ ​ក៏​បាន​ចាក​ចេញ​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ទៅ​ចូលរួម​ជាមួយ​នឹង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ផង​ដែរ។​ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ​ចរន្ត​នៃ​ការ​ចាក​ចេញ​ពី​គណបក្ស​មួយ​ទៅ​កាន់​គណបក្ស​មួយ​បាន​ចាប់​ផ្តើម​កំរើក​ឡើងវិញ ​នៅ​មុន​ពេល​ការ​បោះឆ្នោត​មក​ដល់។ យ៉ាង​ណា​ក៏​ដោយ ​តើ​​ចរន្ត​នេះ ​នឹង​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ពេល​ណា?​

@HEAM Chetra
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ