អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ជម្លោះ​រវាង​អ្នក​នយោបាយ​ខ្មែ​រ៖ ក្រុម​បញ្ញវន្ត​ខ្មែរ​មួយ​ក្រុម ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​

បញ្ញវន្តខ្មែរ​មួយ​ក្រុម នៅ​ថ្ងៃ​ទី ៣០ តុលា នេះ បាន​រំលឹក​ឡើង​វិញ​នូវ​លិខិត​របស់​ខ្លួន ដែល​ផ្ញើ​ទៅ​កាន់​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះ​រាជ​អន្តរាគមន៍​ពី​ព្រះអង្គ​ លើ​បញ្ហា​ជម្លោះ​រវាង​អ្នក​នយោបាយ​នៅ​កម្ពុជា​។ ការ​រំលឹក​ឡើង​វិញ​នូវ​លិខិត​សុំ​ព្រះរាជ​អន្តរាគមន៍​ ពី​ព្រះមហាក្សត្រ​កម្ពុជា​នេះ គឺ​នៅ​មួយ​ថ្ងៃ ក្រោុយការ​ប្រារព្ធ​ខួប​១៤ឆ្នាំ​ នៃ​ការ​ឡើង​គ្រងរាជ​សម្បត្តិ នៃ​ព្រះមហាក្សត្រ​កម្ពុជា និង​ចំ​ពេល​ដែល​ភាគី​ជម្លោះ​នយោបាយ​កម្ពុជា ​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ត្រូវ​គេ​មើល​ឃើញ​ថា បាន​បន្ត​បែរ​ខ្នង​ដាក់​គ្នា​។ 

​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន  និង លោក សម រង្ស៊ី
​ រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី @សហការី
ផ្សាយពាណិជ្ជកម្ម

គឺ​តាំង​ពី​មុន​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​មក​ម្ល៉េះ ដែល​ក្រុម​បញ្ញវន្ត​កម្ពុជា​មួយ​ក្រុម រួម​មាន​លោក​បណ្ឌិត ឡៅ ម៉ុងហៃ លោក​បណ្ឌិត មាស នី លោក លឺ ឡាយ​ស្រេង អតីត​ឧប​នាយក​រដ្ឋមន្ត្រី និង​បញ្ញវន្ត​មួយ​ចំនួន​ទៀត បាន​ផ្ញើ​លិខិត​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​កម្ពុជា​។ បើ​ទោះ​បី​ជា​លិខិត​នេះ​ចាស់ តែ​ពាក្យ​ពេចន៍ ខ្លឹម​សារ និង​ស្មារតី​នៃ​លិខិត មិន​ទាន់​ចាស់​ហួស​សម័យ​នៅ​ឡើយ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​និង​ជា​បញ្ញវន្ត​​ម្នាក់ ក្នុង​ចំណោម​៥នាក់ ដែល​បាន​សរសេរ​លិខិត​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា ប៉ុន្តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​ថ្មី​នៅ​ថ្ងៃទី ៣០ តុលា នេះ​​​។

ការ​ផ្សព្វ​ផ្សាយ​ជា​ថ្មី នៃ​លិខិត​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​កម្ពុជា​នេះ គឺ​ធ្វើ​ឡើង​នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ប្រារព្ធ​ខួប​១៤ឆ្នាំ នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​នៃ​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​ចំ​ពេល​ដែល​ភាគី​ជម្លោះ​នយោបាយ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា ​នៅ​បន្ត​បែរ​ខ្នង​ដាក់​គ្នា​នៅ​ឡើយ​។

ផ្អែក​តាម​លិខិត​នេះ វិបត្តិ​រវាង​អ្នក​នយោបាយ​ខ្មែរ ដែល​កំពុង​កើត​មាន​នា​ពេល​នេះ ហាក់​ដូច​ជា កំពុង​តែ​ឈាន​ទៅ​រក​ការ​បែក​បាក់​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​គ្នា​ឯង ដោយ​គ្មាន​ថ្ងៃ​បញ្ចប់​។ វិបត្តិ​ទាំង​នេះ នឹង​នាំ​មក​នូវ​ភាព​មិន​ទុក​ចិត្ត​គ្នា​រវាង​ខ្មែរ និងខ្មែរ កាន់តែ​ជ្រៅ​ទៅៗ ហើយវា​ក៏កំពុងតែ​នាំទៅ​រក​ស្ថានភាព​មួយ ដែល​គូភាគីទាំងស​ងខាង លែង​អាចនិយាយ​រកគ្នាបាន​។

តែ​យ៉ាងណាក៏​ដោយ ក្រុមបញ្ញវន្តទាំងនេះ​យល់ឃើ​ញថា មាន​តែអង្គ​ព្រះមហា​ក្សត្រមួយ​អង្គគត់ ដែលមាន​ព្រះរាជកា​តព្វកិ​ច្ចជួយ​បង្រួបបង្រួម​ជាតិ និង​ផ្សះផ្សារភាព​បែកបាក់​គ្នានេះឡើង​វិញបាន​។ នោះបើផ្អែក​តាមមាត្រា៩ នៃរដ្ឋ​ធម្មនុញ្ញកម្ពុជា​ ដែលបានកំ​ណត់ថា «ព្រះមហា​ក្សត្រ ទ្រង់មាន​តួនាទីដ៏ខ្ព​ង់ខ្ពស់​ជាអាជ្ញាក​ណ្តាល ដើម្បីធានា​ការប្រព្រឹត្តទៅ នៃអំណាច​សាធារណៈឲ្យមានភា​ពទៀង​ទាត់»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិ​ភាគនិងតំ​ណាងឲ្យក្រុ​មបញ្ញវន្តទាំ​ងនេះ បានលើ​កឡើងថា ប្រសិ​នបើជម្លោះ​នេះនៅតែ​បន្តអូសបន្លាយកាន់តែយូ​រតទៅទៀ​ត នោះវានឹងធ្វើឲ្យ​ប៉ះពាល់​ការទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា ក្រោយការ​បោះឆ្នោត កាលពីខែ​កក្កដាកន្លងម​ក។ បើតាម​លោក ឡៅ ម៉ុងហៃ បញ្ហាខ្មែ​រគួរដោះស្រា​យដោយប្រើប្រាស់​យន្តការដែល​មានស្រា​ប់ ហើយដែល​ធ្លាប់ត្រូ​វបានប្រើប្រា​ស់ជាច្រើន​ដងរួចមក​ហើយ។ យ៉ាងណា​ក៏ដោយ បើតាម​លោក ឡៅ ម៉ុងហៃ លិខិតនេះ នៅ​មិនទាន់​ទទួលបា​នការឆ្លើយ​តបពីព្រះ​មហាក្សត្រកម្ពុជា នៅ​ឡើយទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ