អានតួអត្ថបទ
បទសម្ភាស

លោក ហេង ណារ៉េត៖ សេចក្តី​ព្រាង​ប្រកាស​ស្តីពី​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក នឹង​ត្រូវ​អនុម័ត​យ៉ាង​យូរ​បំផុត​នៅ​ចុង​ឆ្នាំ​នេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​នៅ​រាត្រី​នេះ គឺ​លោក​ហេង ណារ៉េត អគ្គនាយក​នៃ​អគ្គនាយក ដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​ស្តី​ពី​សេចក្តី​ព្រាង​ប្រកាស ដែល​មាន​គោល​បំណង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​កម្ពុជា​នោះ លោក​ហេង ណារ៉េត បាន​បញ្ជាក់​ថា​អន្តរ​ក្រសួង​បាន​កំពុង​តែ​ពន្លឿន​ការងារ​នេះ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​សេចក្តី​ព្រាង​នេះ ត្រូវ​អនុម័ត​យ៉ាង​យូរ​បំផុត​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ ដើម្បី​ចាប់​អនុវត្ត​វិធាន​ការ​យក​តែ​ម្តង។ដូចច្នេះ​ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​អំពី​បញ្ហា​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ សូម​ស្តាប់​កិច្ច​សម្ភាសន៍​រវាង ប្រាក់ ធីតា និង​លោក​ហេង ណារ៉េត​ដូចតទៅ៖  

លោក ហេង ណារ៉េត ​អគ្គនាយកនៃ​អគ្គនាយក​ដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន។​
លោក ហេង ណារ៉េត ​អគ្គនាយកនៃ​អគ្គនាយក​ដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន។​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ