អានតួអត្ថបទ
បទយកការណ៍

គ្រួសារ​មួយ​នៅ​ជន​បទ​ក្នុង​ខេត្ត​សៀមរាប​ព្យាយាម​ថែ​រក្សា​ប្រពៃណី​ចារស្លឹក​រឹត​ដោយ​គ្មាន​ការ​លើក​ទឹក​ចិត្ត​ពី​ស្ថាប័ន​ណា​ឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថិត​នៅ​ចម្ងាយ​ជាង​៣០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀមរាប គ្រួសារ​មួយ​ដែល​មាន​កូន​ចៅ ឈ្មោះ ​ភឿន ផាវី ភឿន វាសនា កំពុង​ថែ​រក្សា​ប្រពៃណី ចារស្លឹករឹត​យ៉ាង​ស្ងៀម​ស្ងាត់ ដោយ​គ្មាន​ស្ថាប័ន ឬ​អាជ្ញាធរ​ណា​លើក​ទឹក​ចិត្ត​ទេ ក្នុង​ខណៈ​ចំណេះ​ជំនាញ​ពី​បុរាណ​នេះ សឹង​គ្មាន​អ្នក​ចេះ​ ឡើយ​នា​ពេល​បច្ចុប្បន្ន​នេះ។ មាន​ទី​លំនៅ​ជិត​ទី​ប្រជុំជន ក្នុង​ស្រុក​ពួក គ្រូសារ​ត្រកូល​ភឿន បាន​រស់​អាស្រ័យ​នឹង​របរ​ចារស្លឹករឹត ដែល​មាន​ព្រះ​សង្ឃ អ្នកកាន់​ព្រះពុទ្ធ​សាសនា ពឹង​ឲ្យ​ជួយ​ចារ ធម៌ វិន័យ។ នៅ​ទី​នោះ ក៏​បាន​បណ្តុះ​បណ្តាល​យុវជន​ឲ្យ​ចេះ​ចារ​ស្លឹករឹត នេះ​ដែរ។

អ្នកស្រី ​ភឿន ផាវី​ កំពុង​អង្គុយ​ចារស្លឹករឹត​នៅ​ក្នុង​ផ្ទះ​របស់​គាត់​នា​ស្រុ​កពួក​ ខេត្ត​សៀមរាប​
អ្នកស្រី ​ភឿន ផាវី​ កំពុង​អង្គុយ​ចារស្លឹករឹត​នៅ​ក្នុង​ផ្ទះ​របស់​គាត់​នា​ស្រុ​កពួក​ ខេត្ត​សៀមរាប​ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ