អានតួអត្ថបទ
បទយកការណ៍

សិប្បកម្ម​តូច​មួយ ផលិត​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ដើម​​ត្នោត អាច​ជួយ​មនុស្ស​ ១៥​គ្រួសារ​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ខេត្ត​សៀមរាប តាម​ផ្លូវ​ទៅឆ្ពោះ​ទៅ​ប្រាសាទ​បន្ទាយ​ស្រី គឺ​គេ​ឃើញ​មាន​លក់​ផលិត​ផល​ពី​អំពី​ដើម​ត្នោត។​ នៅទីនោះ មាន​វត្ថុ​អនុស្សាវរីយ៍ និង​ឧបករណ៍​ធ្វើ​ពី​ដើម​ត្នោត ​ចំនួន​ ១០០​មុខ ដែល​ត្រូវ​បាន​កែច្នៃ​ឡើង​ដោយ​សិប្បកម្ម​តូច​មួយ​ ជា​លក្ខណៈ​គ្រួសារ។ ម្ចាស់​សិប្បកម្ម​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា តាំង​ពី​ប្តូរ​អាជីព ពី​ធ្វើ​ស្រែ មក​ធ្វើ​ឧបករណ៍​ពី​ដើម​ត្នោត​នេះ គឺ​គ្រួសារ​របស់​គាត់​ធូរធារ​ជាង​មុន ហើយ​អាច​ជួយ​យិតយោង​បង​ប្អូន​និង​អ្នក​ជិត​ខាង​ សរុប​ទាំង​អស់​ចំនួន​ ១៥គ្រួសារ​។

អ្នកស្រី វឿន ថា ម្ចាស់​សិ​ប្បកម្ម​កែច្នៃ​វត្ថុ​អនុស្សាវរីយ៍ ​និង​ឧបករណ៍​ធ្វើ​ពី​ដើម​ត្នោត​។
អ្នកស្រី វឿន ថា ម្ចាស់​សិ​ប្បកម្ម​កែច្នៃ​វត្ថុ​អនុស្សាវរីយ៍ ​និង​ឧបករណ៍​ធ្វើ​ពី​ដើម​ត្នោត​។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ