អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ពលរដ្ឋ ចូលរួម​សង្កេតការណ៍​ការ​រាប់​សន្លឹក​ឆ្នោត នៅ​តាម​ការិយាល័យ​ក្នុង​រាជ​ធានី​ភ្នំពេញ​

នៅ​វេលា​ម៉ោង ៣ រសៀល​ថ្ងៃ​ទី​ ២៩​ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ មន្រ្តី​បោះ​ឆ្នោត នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​ បាន​ប្រកាស​បិទ​ទ្វារ​ឈប់​ទទួល​ពលរដ្ឋ​មក​បោះឆ្នោត ដើម្បី​រៀប​ចំ​នីតិវិធី​បន្ត គឺ​ការ​រាប់​សន្លឹក​ឆ្នោត។ ការ​រាប់​សន្លឹក​ឆ្នោត ​ដែល​ធ្វើ​ឡើង​ក្រោម​ក្រសែ​ភ្នែក អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ តំណាង​គណបក្ស​នយោបាយ​ និង​ប្រជាពលរដ្ឋ​ផង​។ ពលរដ្ឋ​ខ្លះ បាន​សម្តែង​ក្តី​រីករាយ និង​ខ្លះ​ទៀត សម្តែង​ការ​ខក​ចិត្ត​ នៅ​អំឡុង​ពេល​តាម​ដាន​ការ​រាប់​សន្លឹក​ឆ្នោតនៅ​តាម​ការិយាល័យ​បោះឆ្នោត។ សរ ពិសី អ្នក​កាសែត​របស់​យើង បាន​ចុះ​ទៅ​ដល់​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាម​ដាន​ពី​ដំណើការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ នីតិកាល​ទី​៦​នេះ​។

ដំណើការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ នីតិកាល​ទី​៦
ដំណើការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ នីតិកាល​ទី​៦ @REUTERS
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ