អានតួអត្ថបទ
កម្ពុជា

ក្រសួងបរិស្ថាន​បដិសេធ​ថា​អនុស្សារណៈ​ជាមួយ​រុស្ស៊ី ​មិន​បាន​និយាយ​ពី​ការ​កសាង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ទេ​

អគ្គនាយក​សាជីវកម្ម​ថាមពល​បរមាណូ​របស់​រុស្ស៊ី ​លោក​ Sergi Kirienko ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​រយទ័រ​របស់​អង់គ្លេស​ថា​ រុស្ស៊ី​នឹង​ជួយ​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល​ឱ្យ​កម្ពុជា។​ រដ្ឋាភិបាល​កម្ពុជា​មិន​អត្ថាធិប្បាយ​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​នេះ​ទេ។​ សូម​កត់​សំគាល់​ថា​ការ​លើក​ឡើង​នេះ​ គឺ​បន្ទាប់​ពី​ក្រសួង​បរិស្ថាន​តំណាង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និង​រុស្ស៊ី ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ចស​ហប្រតិបត្តិការ​ ប្រើ​ប្រាស់​ថាមពល​បរមាណូដើ​ម្បី​បម្រើ​ឱ្យ​គោលដៅ​អភិវឌ្ឍន៍​ដោយ​សន្តិភាព​ ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ។ ​ក្រសួង​បរិស្ថាន​ដែល​ជា​អ្នក​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នេះ ​បាន​បដិសេធ​ថា​ មិន​បាន​និយាយ​ពី​ការ​កសាង​ថាមពល​នុយក្លេអ៊ែរ​នោះ​ទេ។​ សូមស្តាប់​លោក សុខ គាង ​ទីប្រឹក្សា​​អម​ក្រសួង​បរិស្ថាន៖​

នាយក​រដ្ឋមន្រ្តី​រុស្ស៊ី និង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ថ្ងៃទី ២៤​វិច្ឆិកា ២០១៥
នាយក​រដ្ឋមន្រ្តី​រុស្ស៊ី និង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ថ្ងៃទី ២៤​វិច្ឆិកា ២០១៥ ©REUTERS/Samrang Pring
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ