អានតួអត្ថបទ
បទសម្ភាស

លោក តឹក វណ្ណារ៉ា៖ បើ​ក្រុម​ហ៊ុន​ឯកជន ​មាន​ទំនួល​ខុស​ត្រូវ​សង្គម គឺ​គ្រប់​ភាគី​នឹង​ឈ្នះ​ទាំង​អស់​គ្នា​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​វេទិកា​នៃ​អង្កការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ហៅថា NGO Forum បាន​រៀបចំ​វេទិកា​សន្ទនា​ពហុភាគី ស្តីពី “ធុរកិច្ច និង​សិទ្ធិ​មនុស្ស ដើម្បី​ជំរុញ​ឲ្យ​ប្រតិបត្តិ​កសិ​ពាណិជ្ជកម្ម ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ”។ ជុំវិញ​ប្រធាន​បទ​នេះ​ និង​នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង បណ្ឌិត តឹក​ វណ្ណារ៉ា នាយក​ប្រតិបត្តិ​របស់​ NGO Forum បាន​លើក​ឡើង​ថា ប្រសិន​បើ​ក្រុម​ហ៊ុន​ឯកជន​ទាំង​អស់​ ​មាន​ទំនួល​ខុស​ត្រូវ​សង្គម (CSR) គឺ​គ្រប់​ភាគី​នឹង​ឈ្នះ​ទាំង​អស់​គ្នា​! ពោល​គឺ​ក្រុម​ហ៊ុនទាំង​នោះ​ នឹង​កាន់​តែ​មាន​ការ​ទទួល​ស្គាល់ និង​កាន់​តែ​រក​ស៊ី​ចំណេញ។ ពលរដ្ឋ​មាន​ជីវភាព​រីក​ចម្រើន។ អាជ្ញាធរ​ និង​ក្រុម​សង្គម​ស៊ីវិល មិន​សូវ​ហត់​នឿយ និង​ឈឺក្បាល ​ដោះស្រាយ​បញ្ហា​ជម្លោះ។

លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។
លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ