អានតួអត្ថបទ
កម្ពុជា

គជប មិន​បារម្ភការ​ចោទ​ប្រកាន់​របស់​សមា​គម​មួយ ​ថា ​មន្រ្តី​ គ.ជ.ប​ ថា​ប្រព្រឹត្តិ​ អំពើ​ពុករ​លួយ​

គណៈ​កម្មាធិការ​​ជាតិ​​រៀប​ចំ​ការ​បោះ​​ឆា្ន​​ត​ (គជប)គ្មាន​​ការ​ព្រួយ​បារម្ភ​​អ្វី​​នោះ​ទេ ​ចំពោះ​​បណ្តឹង​​របស់​​ប្រធាន​​សមាគម​​ជ័យ​លាភី​បញ្ញា​ជន​​កម្ពុជា ​ទៅ​កាន់​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ។​ មិន​ព្រួយ​បារម្ភ​ ព្រោះ​ថា ​គជប ​បាន​ធ្វើ​ការ​​ត្រួត​ពិនិត្យ​ និង​​ផ្ទៀង​ផ្ទាត់ ​ករណី​នេះ ​រួច​ហើយ​ និង​ មិន​បាន​​រក​ឃើញ​​កំហុស​​ដូច​​ការ​ចោទ​ប្រកាន់​​នោះ​ទេ។​ ​

ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គជប
ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គជប RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) ចាត់ទុកថា ការចោទប្រកាន់​របស់​សមាគម គឺ​មិនមាន​មូលដ្ឋាន និង មាន​ភស្តុតាង​ច្បាស់លាស់ ដែល​អាច​ចាត់ទុកថា ជា​ករណី​បណ្តឹង​បរិហាកេរ្តិ៍ និង បង្កាច់បង្ខូច​មន្ត្រី គ.ជ.ប។

អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា គជប នឹង​ពិចារណា​លើ​ករណី​បណ្តឹង​របស់ សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា ក្នុងករណី​ដែល អង្គភាព​ប្រឆាំង​អំពើពុករលួយ​រក​មិនឃើញ​កំហុស មន្ត្រី​របស់ខ្លួន។

គ.ជ.ប ជឿជាក់ថា មន្ត្រី​របស់ខ្លួន មិនបាន​ប្រព្រឹត្តិ​ខុស​អ្វី ដូចជា ការចោទប្រកាន់​នោះទេ ព្រោះថា គ.ជ.ប បានធ្វើការ​ពិនិត្យ និង ស្រាវជ្រាវ​ករណី​បណ្តឹង​របស់ សមាគម​នេះ រួចរាល់​អស់ហើយ។ 

ជុំវិញ​បណ្តឹង​នេះ អង្គភាព​ប្រឆាំង​ពុករលួយ នៅ​ព្រឹក​ថ្ងៃទី ៦ មិថុនា អង្គភាព នឹង​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ ពិភាក្សា និង វាយតម្លៃ​ជាមួយនឹង​ក្រុម​ជំនាញ លើ​ករណីនេះ ដោយមាន​ការចូលរួម​ពី​សំណាក់ សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា​ផងដែរ។ 

ក្នុងនោះ លោក​ឱម យិនទៀង ក៏​បញ្ជាក់ថា លោក​នឹង​បើក​ការស៊ើបអង្កេត ប្រសិនបើ​រឿង​នោះ មាន​ភស្តុតាង​ដែល​គួរតែ​ឲ្យ​ក្រុមការងារ​របស់ ACU ធ្វើការ​នេះ។ ប៉ុន្តែ​ប្រធាន ACU ប្រាប់ថា ACU មិនមែន​ចេះតែ​បើក​ស៊ើបអង្កេត​គ្រប់​ករណី​នោះទេ ព្រោះថា​ពេលខ្លះ​អ្នកប្តឹង គឺ​គ្រាន់តែ​ចង់​ឲ្យ​ស្ថាប័ន​ខ្លួន មានឈ្មោះ​ល្បី​បន្តិច​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា បានដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅ​ថ្ងៃទី ២មិថុនា ដោយ​ប្តឹង មន្ត្រី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត (គ.ជ.ប) ចំនួន ៤រូប។ សមាគម​មួយ​នេះ សង្ស័យថា មន្ត្រី​គ.ជ.ប​ទាំងនេះ បាន​ឃុបឃិត​គ្នា​ប្រព្រឹត្តិ​អំពើពុករលួយ ក្នុងការ​តែងតាំង និង​ការធ្វើសមាហរណកម្ម​ម​ន្ត្រី​រាជការ កាលពី​ខែមករា ឆ្នាំ ២០១។

មន្ត្រី​គ.ជ.ប ៤រូប ដែល​លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា ប្តឹង​ថា​ប្រព្រឹត្តិ អំពើពុករលួយ​នោះ រួមមាន លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ.ជ.ប លោក​គួ​យ ប៊ុន​រឿន អនុប្រធាន លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ និង​លោក​ម៉ៅ សុភា​រិ​ទ្ធ អគ្គលេខាធិការរង។បណ្តឹង​នោះ ធ្វើឡើង​ដោយសារ​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា សង្ស័យថា មន្ត្រី​គ.ជ.ប ទាំងនោះ បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​តែងតាំង និង​ការធ្វើសមាហរណកម្ម​ម​ន្ត្រី​រាជការ ក្នុង​ស្ថាប័ន​គ.ជ.ប ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ខែមករា ឆ្នាំ ២០១។

សមាគម​នេះ អះអាងថា ខ្លួន​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់ ចំពោះ​ការអនុវត្ត​ច្បាប់​របស់​សមាជិក គ.ជ.ប ទាំង ៩រូប ចាប់តាំងពី​ថ្ងៃ ប្រកាស​ចូលកាន់​តំណែង កាលពី​ថ្ងៃទី ១៣ខែមេសា ឆ្នាំ ២០១៥ ហើយ​សង្កេតឃើញថា សមាជិក​ទាំងនេះ ពិសេស​គឺ​មន្ត្រី ៤រូប​ដែល​គេ​ប្តឹង​នោះ បាន​ប្រព្រឹត្តិ​អំពើពុករលួយ ធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ