អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

គ.ជ.ប.ថ្មី៖ សមិទ្ធិផលនៃកំណែទម្រង់លើកំណែទម្រង់ជាប្រចាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ ព្រះរាជតំណាង​ព្រះមហាក្សត្រ​កម្ពុជា​បាន​ថ្លែង​សរសើរ​ស្នាដៃ​របស់​សមាជិក​ចាស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ត្រូវ​ផ្ទេរ​តំណែង​ឱ្យ​សមាជិក​ថ្មី បន្ទាប់​ពី​ការ​កែ​ទម្រង់​ដ៏​ធំ​មួយ។ ជា​មួយ​នឹង​ការ​កែ​ក្របខ័ណ្ឌ​ច្បាប់​ផង នេះ​ជា​ការ​សើរើ​សមាសភាព​គ.ជ.ប.​លើក​ទី​៤​ហើយ។ សមាជិក​ថ្មី​ម្នាក់​នៃ​ស្ថាប័ន​នេះ​យល់​ថា វា​ជា​លទ្ធផល​នៃ​ការ​និយម​កែ​ច្បាប់​ជាង​គោរព​ច្បាប់ ខណៈ​ដែល​ប្រធាន​ថ្មី​នៃ​គ.ជ.ប.​បាន​ប្តេជ្ញា​ដឹកនាំ​ស្ថាប័ន​នេះ​ឱ្យ«ស្រប​តាម​ច្បាប់ បទ​បញ្ជា និង​នីតិវិធី​នៃ​ការ​បោះឆ្នោត» ទៅតាម​ទម្លាប់​ក្នុង​ពិធី​ផ្ទេរ​តំណែង។ ពរជ័យ​ពី​ព្រះបាទ នរោត្តម សីហមុនី ត្រូវ​បាន​បន្លឺ​ឡើង​ពេល​នោះ។

តំណាង​ព្រះមហាក្សត្រ​កម្ពុជាកំពុង​ប្រគល់​ត្រា​ដល់​ប្រធាន​គ.ជ.ប.ថ្មី
តំណាង​ព្រះមហាក្សត្រ​កម្ពុជាកំពុង​ប្រគល់​ត្រា​ដល់​ប្រធាន​គ.ជ.ប.ថ្មី RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ