អានតួអត្ថបទ
កម្ពុជា

សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១៦​ នឹង​ត្រូវ​បញ្ជូន​ទៅ​កិច្ច​​ប្រជុំ​សភា​ពេញអ​ង្គ​ក្នុ​ងពេល​ខាង​មុខ​នេះ​

រដ្ឋ​​​មន្ត្រី​​ក្រសួង​សេ​ដ្ឋកិច្ចនិ​ង​ហិរញ្ញវត្ថុ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​បាន​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈ ​កម្មការ​ទី​២​រដ្ឋសភា ទ​ទួលប​ន្ទុក​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ ​និង​សវនកម្ម​ទាក់ទង​ទៅនឹង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី៖ «ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦»។ ​ការ​បំភ្លឺ​របស់​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​នៅ​ពេល​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ ​បាន​ទទួល​ការ​សម្រេច​រួច​ហើយ​ពី​ គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា​កាល​ពី​ខែ​មុន។​

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ជួបប្រជុំ​អស់​ពេល​ពេញ​មួយ​ព្រឹក លោក ជាម យៀប ​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ ហិរញ្ញ​វត្ថុ​ ធនាគារ ​និង​សវនកម្ម​ រដ្ឋសភា​ជាតិ​ បាន​ថ្លែង​ថា​គណៈក​ម្មការ​របស់​លោក ​បាន​ឯកភាព ​និង​រៀបចំ​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​កាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​ដើម្បី​ដាក់​ជូន​កិច្ច​ប្រជុំ​សភា​ពសម្រេច​នៅ​ពេល​ខាង​មុខ។​

សេចក្តី​ព្រាង​ច្បាប់​ស្តី​ «ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦» ​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ប្រជុំ​អនុម័ត ​កាល​ពី​ថ្ងៃ​ទី​២១​តុលា ឆ្នាំ​២០១៥​ កន្លង​ទៅ ​ដែល​ត្រូវ​បាន​គ្រោង​​ឡើង​​ក្នុង​​ទឹក​ប្រាក់​​ជាង​​ ១៧​​លាន​រៀល ​ស្មើ​​នឹង​​ជាង​​ ៤២០០​​លាន​ដុល្លារ។​​ ​គឺ​​មាន​​កំណើន​ប្រមាណ​ជា ​១៦,១ភាគរយ ធៀប​នឹង​ច្បាប់​ថវិកា​​ជាតិ​ឆ្នាំ​២០១៥ ​ដែល​ស្មើ​នឹង​២១,៣១​ភាគរយ​ នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ​(ផ.ស.ស)។

​តាម​អត្ថបទ​នៃ​​សេចក្តី​ព្រៀង​នេះ ​បង្ហាញ​ថា​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ ឆ្នាំ​២០១៦​នេះ​ គ្រោង​នឹង​បែងចែក​ទៅ​លើ​ការ​ចំណាយ​ក្នុង​វិស័យ​អត្ថិភាព​ជា​ច្រើន​ ក្នុ​ងនោះ​មាន​វិស័យ​សេដ្ឋកិច្ច​ ដែល​ត្រូវ​បាន​គ្រោង​ចំនួន​ជាង​ ២៨៣​លាន​ដុល្លារ។​ ក្រសួង​កសិកម្ម​ ៤៦​លាន​ដុល្លារ។​ ក្រសួង​ធន​ធាន​​ទឹក​​ និង​​ឧតុនិយម​ ​ចំនួន​​២៣​លាន​ដុល្លារ។ ​​ក្រសួង​​សាធារណការ​​ និង​​ដឹក​​ជញ្ជូន​​ ៩០​លាន​​​ដុល្លារ​ និ​ង​​ក្រសួង​​អភិវឌ្ឍន៍​ជនបទ​​ប្រមាណ​​ជា​​ ៣៦​​លាន​ដុល្លារ។

​​ក្រៅពីនេះ​​​ក៏​​មា​ន​ការ​​ចំណាយ​​​ទៅ​​លើ​​វិស័យ​​រដ្ឋ​បាល​​ទូទៅ​​ផង​ដែ​រ​ ​ដែ​ល​​ត្រូវ​​បាន​​គ្រោង​​ចំនួន​​ ប្រមាណ​ ​៣៩១​លាន​ដុល្លារ។ រីឯ​​វិស័យ​​ការពារ​​ជាតិ​ ​សន្តិសុខ ​​និង​​សណ្តាប់​ធ្នាប់​​សាធារណៈ​​វិញ​​ច្បាប់​​ថវិកា​​ឆ្នាំ​​​២០១៦​ ក៏​​​ត្រូវ​​បាន​​គ្រោង​​​​ចំនួន​​ ៦៥០​​លាន​ដុល្លារ។ រី​​​ឯ​​វិស័យ​​សង្គម​​កិច្ច​​វិញ ​​ត្រូវ​​បាន​ ​គ្រោង​​ថវិកា​​ចំនួន​ ១.០៥០​លាន​​ដុល្លារ។​ ក្នុង​​នោះ​​ក្រសួង​អប់រំ ​​យុវជន​ និង​កីឡា​ស្មើ​ប្រមាណ ​៤៩៧​លានដុល្លារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៤២ លានដុល្លារ ។ ក្រសួងសុខាភិបាល ២៧២ លានដុល្លារ ។ ជាទូទៅ ការ​ចំណាយ​ទៅ​លើ​គ្រប់​វិស័យ​សំខាន់​ៗ​ទាំង​អស់​នៅ​ឆ្នាំ​២០១៦​ សុទ្ធតែ​មាន​ការ​កើន​ឡើង​ធៀប​នឹង​ឆ្នាំ​២០១៥។​

រដ្ឋ​មន្ត្រី​ក្រសួងសេ​ដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក ​អូន ព័ន្ធមុនីរ័ត្ន​ បញ្ជាក់​ថា​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​ថវិកា​ជាតិ​នៅ​ឆ្នាំ​២០១៦ ​គឺ​ដោយសារ​មាន​សេចក្តី​ត្រូវ​ការ ​ក្នុង​ការ​​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល ​និង​មាន​ការ​ខិតខំ​កៀង​គរ​ចំណូល​បាន​ប្រសើរ​ជាងមុ​ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ