អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សង្គម​ស៊ីវិល​យល់​ថា​ក្រុម​ហ៊ុន គួរ​ផ្តល់​សម្បទាន​ឲ្យ​មេដឹក​នាំ​សហ​ជីព​ចូល​ធ្វើ​ការ​វិញ ដើម្បី​បញ្ចប់​ការ​តវ៉ា​

សម្រែក​ហ៊ោ​កញ្ជៀវ អម​ដោយ​បទ​ចម្រៀង លាយ​ឡំ​ជាមួយ​នឹង​ការ​គោះ​ធុង លើក​បដា​នា​នា ព្រម​ទាំង​បង្កប់​ផង​ដែរ ពាក្យ​អរគុណ​សន្តិភាព​។ នេះ​ជា​សកម្មភាព​បន្ត​ធ្វើ​កូដ​កម្ម​ថ្ងៃទី២ របស់​បុគ្គលិក​កាស៊ីណូ​ណា​ហ្គា​វើល ដែល​មាន​អ្នក​ចូល​រួម​កាន់​តែ​ច្រើន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ទាម​ទារ​ឲ្យ​ថៅ​កែ​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើល នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​មួយ​នេះ តម្លើង​ប្រាក់​ខែ​ដល់​ពួក​គេ និង​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​កាស៊ីណូ​ដ៏​ធំ​មួយ​នេះ ទទួល​យក​ប្រធាន​សហ​ជីព​របស់​ខ្លួន​ម្នាក់ ឲ្យ​ចូល​ធ្វើ​ការ​វិញ​។ លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស(Central) ដែល​តាម​ឃ្លាំ​មើល​សកម្មភាព​កូដ​កម្ម​នេះ ថ្លែង​ថា ការ​តវ៉ា​រយៈ​ពេល​២ថ្ងៃ​មក​នេះ របស់​បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល​គឺ​ប្រព្រឹត្ត​ទៅ​ដោយ អហិង្សា។ លោក ថារ៉ូ យល់​ថា ការ​តវ៉ា​នេះ នឹង​ត្រូវ​បញ្ចប់​ប្រសិន​បើ​ភាគី​ណាហ្គា​វើល ធ្វើ​សម្បទាន​ដល់​អ្នក​តវ៉ា ដោយ​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​មេដឹក​នាំ​សហ​ជីព ដែល​ក្រុម​ហ៊ុន​បញ្ឈប់​ពី​ការងារ បាន​ចូល​ធ្វើ​ការ​វិញ​។ 

កូដកម្មនៅមុខណាហ្គាវើលដ៍
កូដកម្មនៅមុខណាហ្គាវើលដ៍ @សហការី
ផ្សាយពាណិជ្ជកម្ម
01:27

សូមស្ដាប់ប្រសាសន៍របស់ លោក ឃុន ថារ៉ូ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ