អានតួអត្ថបទ
កម្ពុជា

ក្រសួង​ព័ត៌មាន​បញ្ជាក់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​រតនគីរី​មិន​មែន​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​អ្នក​កាសែត​ទេ

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​ទី ២៧​ខែ​កុម្ភៈ ឆ្នាំ ២០១៧​នេះ បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​មួយ ដោយ​ទាត់​ចោល​ការ​លើក​ឡើង​របស់​ក្រុម​ប្រឹក្សា​សារព័ត៌មាន​កម្ពុជា​ពី ករណី​ប៉ុន​ប៉ង​ធ្វើ​ឃាត​លើ​អ្នក​សារ​ពត៌មាន នៅ​ក្នុង​ស្រុក​វើន​សៃ ខេត្ត​រតនគីរី កាល​ពី​ខែ​មុន។ ការ​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​ចាត់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​លើក​ដំបូង​អស់​រយៈ​ពេល​ ៣​ថ្ងៃ ដែល​មាន​ការ​ចូល​រួម​ពី​អង្គភាព​ពាក់​ព័ន្ធ​នានា និង​អាជ្ញាធរ​ដែន​ដី។

ក្រសួង​ព័ត៌មាន​បញ្ជាក់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​រតនគីរី​មិន​មែន​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​អ្នក​កាសែត​ទេ
ក្រសួង​ព័ត៌មាន​បញ្ជាក់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​រតនគីរី​មិន​មែន​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​អ្នក​កាសែត​ទេ
ផ្សាយពាណិជ្ជកម្ម

«គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ថា មាន​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​លើ​ក្រុម​អ្នក​សារ​ព័ត៌មាន» ក្នុង​ឧបទ្ទវហេតុ នៅ​ស្រុក​វើនសៃ ខេត្ត​រតនគីរី​នោះ​ឡើយ។ នេះ​គឺ​ជា​ការ​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បន្ទាប់​ពី​មាន​ការ​បង្កើត​គណៈកម្មការ​ចំរុះ​ចំពោះ​កិច្ច​មួយ ដែល​មាន​ការ​ចូល​រួម​ពី សមាគម​សារព័ត៌មាន​ធំៗ​ចំនួន ៣​គឺ ក្លឹប​អ្នក​កាសែត​កម្ពុជា សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត និង​សហភាព សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ចុះ​ទៅ​ស៊ើប​អង្កេត​ដល់​ខេត្ត​រតនគីរី ដោយ​ផ្ទាល់។

បន្ទាប់​ពី​ចុះ​ទៅ​កាន់​ស្រុក​វើនសៃ ខេត្ត​រតនគីរី កាល​ពី​ថ្ងៃ​ទី ១៤​ដល់ ១៨​កុម្ភៈ កន្លង​មក គណៈកម្មការ ដែល​ដឹក​នាំ​ដោយ​ក្រសួង​ព័ត៌មាន​នេះ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ករណី​គ្រោះ​ថ្នាក់ ប៉ះ​ទង្គិច​គ្នា​រវាង​រថយន្ត​ច្នៃ​និង​រថយន្ត ១​គ្រឿង របស់​អ្នក​រួម​ដំណើរ ១​នាក់​ជាមួយ​អ្នក​សារព័ត៌មាន អាច​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង។

មួយ​វិញ​ទៀត ករណី​វាយ​បំបែក​កញ្ចក់​រថយន្ត​របស់​អ្នក​សារព័ត៌មាន ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ដោយ​ហេតុ​ថា ពុំ​មាន​សាក្សី​ក្រៅ​ពី​ខ្លួន​ឯង ហើយ​គ្មាន​រូប​ថត​ណា​ដែល​បង្ហាញ​ពី​សកម្មភាព​របស់​អ្នក​វាយ​ប្រហារ ឬ ព្រនង់ ឬ ដុំថ្ម ឬ​វត្ថុ​ផ្សេង នៅ​ពេល​ក្រុម​អ្នក​សារ​ព័ត៌មាន សុទ្ធ​តែ​មាន​ម៉ាស៊ីន​ថត ដាក់​តាម​ខ្លួន​ទាំង​អស់​គ្នា។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​បន្ត​ថា ការ​ចូល​ក្នុង​របង​ផ្ទះ​របស់​ពលរដ្ឋ ដោយ​ក្រុម​អ្នក​សារ​ព័ត៌មាន បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​ក្រុម​នេះ គម្រាម​ចាប់​ពលរដ្ឋ​ដាក់​ខ្នោះបើ​សិន​មិន​បើក​ទ្វារ ឲ្យ​ពួក​គាត់​ឆែក​ឆេរ ហើយ​នេះ គឺ​ជា​ការ​ប្រើ​សិទ្ធិ​ហួស​ពី​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន ខណៈ​ដែល​ផ្ទះ​ប្រជាជន​ធ្វើ​ពី​ឈើ និង​មាន​ឈើ​ក្តារ​បួន ដប់​ដុំ រៀងៗ​គ្រួសារ​ដែរ។

សូម​បញ្ជាក់​ថា «ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​កម្ពុជា» កាល​ពី​ថ្ងៃ​ទី​ ១​កុម្ភៈ ឆ្នាំ ២០១៧ បាន​ស្នើ​សុំ​អន្តរាគមន៍​ទៅ​ក្រសួង​ព័ត៌មាន​ជួស​សមាជិក​របស់​ខ្លួន​ចំនួន ៦​នាក់​និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ម្នាក់ ដោយ​លើក​ហេតុ​ផល​ថា ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​វាយ​កំទេច​រថយន្ត​អ្នក​កាសែត ៣​គ្រឿង នៅ​កន្លែង ២​ផ្សេង​គ្នា គឺ​ជា​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​លើ​អ្នក​កាសែត។​

សូម​បញ្ជាក់​ថា អ្នក​កាសែត​មួយ​ចំនួន នៅ​តាម​បណ្តា​ខេត្ត​ជា​ញឹក​ញាប់​តែង​ប៉ះ​ទង្គិច​ជាមួយ​នឹង ឈ្មួញ​រកស៊ី​ឈើ ដោយ​សារ​ពួក​គេ​បាន​ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ ដើរ​តួ​នាទី​ជា​សមត្ថកិច្ច ក្នុង​ការ​តាម​ចាប់​ការ​រត់​ពន្ធ​ឈើ និង​អំពើ​ល្មើស​ផ្សេងៗ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ