អានតួអត្ថបទ
កម្ពុជា

ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន Microsoft​នឹង​ចាប់​ផ្តើម​គម្រោង​បកប្រែ​ភាសា​ខ្មែរ

ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន Microsoft នឹង​ចាប់​ផ្តើម​គម្រោង​បកប្រែ​ភាសា​តាម​ប្រព័ន្ធ​អ៊ីនធើណេត ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​ទម្លុះ​របាំង​ភាសា​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ គម្រោង​កិច្ច​សហប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី ចុះ​អនុស្សរណៈ​យោគយល់​គ្នា នៅ​ថ្ងៃ​រសៀល​នេះ នា​ក្រសួង​ពាណិជ្ចកម្ម។

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Microsoft នឹងចាប់ផ្តើមគម្រោងបកប្រែភាសាតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីផ្តល់ភាពងាយស្រួល និងទម្លុះរបាំងភាសារវាងប្រទេសមួយទៅប្រទេសមួយ។
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Microsoft នឹងចាប់ផ្តើមគម្រោងបកប្រែភាសាតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីផ្តល់ភាពងាយស្រួល និងទម្លុះរបាំងភាសារវាងប្រទេសមួយទៅប្រទេសមួយ។
ផ្សាយពាណិជ្ជកម្ម

របាំង​ភាសា​នឹង​ត្រូវ​បាន​កាត់​ផ្តាច់ តាម​រយៈ​ការ​បកប្រែ​ភ្លាម​ៗ ពី​ភាសា​មួយ​ទៅ​មួយ​ទៀត តាម​ប្រព័ន្ធ​អ៊ិនធើណេត។ នេះ​គឺ​ជា​ប្រសាសន៍​របស់ ឯក ឧត្តម ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​គ្នា រវាង​ក្រសួង​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន Microsoft នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​សីហា​នេះ។

គម្រោង​នេះ មាន​ឈ្មោះថា​ Translator HUB-Khmer ដែល​ជា​កិច្ច​សហប្រតិបត្តិការ​ថ្មី​មួយ ដើម្បី​លុប​របាំង​ភាសា ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ប្រចាំថ្ងៃ ការ​ប្រកប​ការងារ និង​ការ​ធ្វើ​អាជីវកម្ម។​ ជាមួយ​គ្នា​ផង​នោះ វា​ក៏​អាច​ពង្រឹង​សមត្ថភាព និង​ឱកាស​ដល់​កម្ពុជា ក្នុង​ការ​ប្រកួត​ប្រជែង ជាមួយ​ទីផ្សារ​អាស៊ាន​នៅ​ថ្ងៃ​អនាគត​ផង​ដែរ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ រដ្ឋ​មន្ត្រី​រូប​នេះ​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ក្រុម​ហ៊ុន Microsoft តាម​រយៈ​ការ​រៀបចំ​ព្រឹត្តការណ៍​អប់រំ និង​ផ្សព្ធផ្សាយ​ជា​ច្រើន រួម​មាន​ការ​ប្រើប្រាស់​នូវ​បច្ចេក​វិទ្យា ការ​ផ្សព្ធផ្សាយ​កម្មវិធី​ស្រប​ច្បាប់ (Genuine) និង​មិន​មាន​មេរោគ ការ​អប់រំ​ពី​សុវត្ថិភាព​នៃ​ប្រព័ន្ធ​កុំព្យូទ័រ​និង​អ៊ីនធឺណិត (Cybersecurity) និង​ការ​ណែនាំ​ពី​បច្ចេក​វិទ្យា​ព័ត៌មាន​វិទ្យា​ទំនើប​ៗ​ចុង​ក្រោយ។

សូម​បញ្ជាក់​ផង​ដែរ​ថា អនុស្សារណៈ​យោគយល់​គ្នា​នេះ​មាន​ចំនួន​១០​មាត្រា​ដែល​ចូល​ជា​ធរមាន​ហើយ ដែល​កំណត់​ពី​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័នទាំ​ងពីរ​។ ពាក់ព័ន្ធ​នឹង​គម្រោង​បកប្រែ Translateor HUB-Khmerនេះ ក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ វាយ​ចូល​ទិន្នន័យ​ជា​ឃ្លា​ប្រយោគ​យ៉ាង​តិច​១០​ម៉ឺន​ឃ្លា​ទាំង​ខេម​រភាសា និង​ភាសាអង់គ្លេស ដែល​នឹង​ជា​គំរូ​សម្រាប់​ការ​បកប្រែ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ។

គួរ​រំលឹក​ថា សព្វ​ថ្ងៃ​កម្ពុជា ក៏​មាន​ដែរ​នូវ​ការ​បកប្រែ​តាម​ប្រព័ន្ធ​អ៊ីនធើណេត​ដូចជា Google Translate ដែល​បាន​ដាក់​អោយ​ប្រើប្រាស់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៣​មក។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ការ​បកប្រែ​តាម​ប្រព័ន្ធ​អ៊ិនធឺណេត​មួយ​នេះ គឺ​នៅមា​នកម្រិត​នៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ