អានតួអត្ថបទ
បទសម្ភាស

លោក មាស វីរិទ្ធ៖« លទ្ធផល​នៃ​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ឆ្នាំ​ថ្មី​នេះ នឹង​មាន​ការ​ប្រែប្រួល​ជា​វិជ្ជ​មាន»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​កម្ពុជា​នឹង​ចាប់​ផ្តើម​ទំព័រ​ថ្មី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ដោយ​មាន​ការ​ប្រកាស​ពី​ផែនការ​យុទ្ធនាការ​ជាក់​លាក់។ នាយឧត្តម​សេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង RFI ថា ថ្វី​បើ​ផែនការ​ការងារ​មិន​មាន​អ្វី​ខុស​ពី​ប្រក្រតី​មែន​ពិត ក៏​ប៉ុន្តែ​ការ​អនុវត្ត​ផែនការ​សម្រាប់​យុទ្ធនាការ​បង្កា្រប​គ្រឿង​ញៀន​ឆ្នាំ​ថ្មី នឹង​មិន​ត្រូវ​ធ្វើ​បែប​លំ​ៗ​នោះ​ទេ។ មិន​លំ​ៗ ដោយសារ​មាន​កិច្ច​ប្រជុំ​រៀង​រាល់​១​សប្តាហ៍​ម្តង ២​សប្តាហ៍​ម្តង និង​១​ខែ​ម្តង ដើម្បី​រិះរក​ភាព​រីក​ចម្រើន និង​ចំណុច​ខ្វះ​ខាត។

នាយ​ឧត្ដម​សេនីយ៍ ​មាស ​វីរិទ្ធ ​អគ្គ​លេខាធិការ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​
នាយ​ឧត្ដម​សេនីយ៍ ​មាស ​វីរិទ្ធ ​អគ្គ​លេខាធិការ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ @Meas Vyrith's Facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ