អានតួអត្ថបទ
កម្ពុជា-សង្គម

​អភិបាល​ខេត្ត​កំពង់​ឆ្នាំង​បញ្ជាក់​ជា​ថ្មី​ពី​ដី​៤០​ហិច​តា គឺ​ជា​កម្ម​សិទ្ធិ​របស់​ឯកជន ដែល​ជា​ជន​ជាតិ​ខ្មែរ​

ជុំវិញ​ភាព​មន្ទិល​ទាក់​ទង​ទៅ​នឹង​ដី​ទំហំ ៤០​ហិច​តា ដែល​ថា​ជា​ដី​អនុ​ប្រយោគ សម្រាប់​ជួល​ឲ្យ​ប្រជា​ជន ដែល​ធ្វើ​បំលាស់​ទី​ពី​ក្នុង​ទឹក​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ចំនួន​ជាង​៤ពាន់​គ្រួសារ លោក ស៊ុន សុវណ្ណា​រិទ្ធិ អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់​ឆ្នាំង បាន​បញ្ជាក់​ថា គឺ​ជា​ដី​របស់​ឯក​ជន ដែល​ជា​ពល​រដ្ឋ​ខ្មែរ​ឈ្មោះ រស់ ចំរើន​។ ការ​លើក​ឡើង​របស់​លោក​អភិបាល​រង​ខេត្ត​រូប​នេះ ធ្វើ​ឡើង​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​រៀប​ចំ​ឡើង​ដោយ​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​។ ដោយ​ឡែក​ការ​ជួល​ដី​របស់​អ្នក​ដែល​រស់​នៅ​លើ​ទឹក​ទាំង​នោះ គឺ​ជា​ការ​ព្រម​ព្រៀង​គ្នា​រវាង​ម្ចាស់​ដី និង​អ្នក​ជួល ដោយ​មិន​កំណត់​ឆ្នាំ​។ លោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់​ដែរ​ថា ការ​ជួល​ដី​៤០​ហិច​តា​នេះ គឺ​មិន​មែន​ជា​ការ​ជួល​បែប​សម្បទាន​នោះ​ទេ​។ 

ផ្ទះបណ្ដែតទឹក
ផ្ទះបណ្ដែតទឹក @សហការី
ផ្សាយពាណិជ្ជកម្ម
01:13

សូមស្តាប់ការលើកឡើងរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ