អានតួអត្ថបទ
បទសម្ភាស

លោក Jean-David LEVITTE ៖ ប្រទេស​ហត្ថលេខី​កិច្ចព្រម​ព្រៀង​សន្តិភាពក្រុង​ប៉ារីស គ្មាន​ភារៈកិច្ច​លូក​ដៃ​រឿង​កម្ពុជា​ទៀត​ទេ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក Jean-David LEVITTE គឺ​ជាទី​ប្រឹក្សា​​ការទូត​​ដ៏​ល្បីល្បាញរបស់​អតីត​ប្រធានាធិបតី​បារាំង និង​ជា​ឥស្សរជនមួយ​រូប​​ដ៏​សំខាន់ ​ក្នុង​ដំណើរ​ការ​ចរចាកិច្ច​ព្រម​ព្រៀងសន្តិភាព​​ក្រុង​ប៉ារីស។ លោក​អញ្ជើញ​មក​ស្រុក​ខ្មែរ​លើក​នេះ គឺដើម្បី​ចូលរួម​ពិធី​រម្លឹក​ខួប​ទី​២៥ឆ្នាំនៃកិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស។​ ឆ្លៀតក្នុង​​ឱកាស​នេះ វិទ្យុ​បារាំង​អន្តរជាតិ​RFI បាន​អញ្ជើញ​លោក​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង។ លោក Jean-David LEVITTE បាន​រម្លឹកឡើងវិញ​ដំណើរ​ការ​ចរចា និង​ឧបសគ្គ​ដែល​បារាំង​បាន​ពើប​ប្រទះ​។ អ្នក​ការទូត​ជាន់​ខ្ពស់​រូប​នេះ ក៏​បាន​គូស​បញ្ជាក់​ដែរថា ប្រទេស​ហត្ថលេខីទាំងអស់​នៃ​​កិច្ចព្រម​ព្រៀង​សន្តិភាពក្រុង​ប៉ារីស គឺ​គ្មាន​ភារៈកិច្ច​លូក​ដៃ​រឿង​កម្ពុជា​ទៀត​ទេ ព្រោះ​តួនាទី​របស់​ពួក​គេ​បាន​ចប់​ហើយ នៅ​ក្រោយ​ការ​បោះឆ្នោត​លើកទី១​រៀបចំ​ដោយ​ UNTAC ហើយ​កម្ពុជា​បាន​ទទួល​អធិបតេយ្យភាព និង​តួនាទីរបស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​វិញហើយដែរ​។

លោក Jean-David LEVITTE គឺជាទីប្រឹក្សាការទូតដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតីបារាំង និងជាឥស្សរជនមួយរូបដ៏សំខាន់ ក្នុងដំណើរការចរចាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
លោក Jean-David LEVITTE គឺជាទីប្រឹក្សាការទូតដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតីបារាំង និងជាឥស្សរជនមួយរូបដ៏សំខាន់ ក្នុងដំណើរការចរចាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ