អានតួអត្ថបទ
កម្ពុជា

សហជីព​អន្តរជាតិ​ IndustriAll ​គាំទ្រ​យុទ្ធនា​ការ​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ​នៅ​កម្ពុជា​

IndustriAll ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​សហជីព​អន្តរជាតិ​ធំ​ៗ​មក​ពី​១៤០​ប្រទេស ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍មួ​យ ​នៅ​ថ្ងៃ​ទី​៩ ​ធ្នូ​ ឆ្នាំ​២០១៥​នេះ ​ដោយ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កម្មករ-កម្មការិនី​កម្ពុជា ​ក្នុង​ការ​ទាមទារ​ប្រាក់​ឈ្នួល​រស់​នៅស​មរម្យ។​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​នេះ ​សហជីព​អន្តរជាតិ ​IndustriAll ​ក៏​ចង់​បាន​ការ​ធានាថា ​ច្បាប់​សហជីព​ថ្មី​របស់​កម្ពុជា ​នឹង​មិន​មែន​ជា​ច្បាប់​ដែល​រឹតត្បិត​សេរីភាព​នោះ​ទេ។​

@Facebook
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែង​ការណ៍​របស់​សហជីព​អន្តរជាតិ ​Industri All Global Union ​បាន​ធ្វើ​ឡើង ​នៅ​ខណៈ​ដែល​ប្រតិភូ​អន្តរជាតិ​ជាង​២០០​នាក់​ តំណាង​ឲ្យ​កម្មករ​ជាង​៥០​លាន ​មក​ពី​១៤០​ប្រទេស កំ​ពុង​ជួប​ប្រជុំ​គ្នា​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ក្រុង​ភ្នំពេញ ​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១០​ធ្នូ​ នៅ​ឯ​សណ្ឋាគា​ឡឺរ៉ូយ៉ាល់។

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួ​ន សហជីព​អន្តរជាតិ​ Industri All បាន​លើក​ឡើង​ថា ​ការ​តស៊ូ​របស់​សហជីព, ​បញ្ហា​ប្រាក់​ឈ្នួល​រស់នៅ​សមរម្យ​របស់​កម្មករ​ គឺ​ជា​ប្រធាន​បទ​នៃ​កិច្ច​ពិភាក្សា ​ហើយ​ថា​សហជីព​អន្តរជាតិ ដែល​គ្រប​ដណ្តប់​លើ​សហជីព​មក​ពី​១៤០​ប្រទេស​នេះ​ បាន​គាំទ្រ​ចំពោះ​កម្មករ​-កម្មការិនី​កម្ពុជា។ ​ក្នុង​នោះ​សហជីព​អន្តរជាតិ ​Industri All​ នឹង​សហការ​ជាមួយ​សហជីព​ចំនួន​៨​នៅ​កម្ពុជា​ ដើម្បី​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​រស់នៅ​សមរម្យ។​ ប្រាក់​ឈ្នួល​រស់នៅ​សមរម្យ ​គឺជា​ប្រាក់​ឈ្នួល​ ដែល​ធានា​ឲ្យ​ការ​រស់​នៅ​របស់​កម្មករ-កម្មការិនី​កម្ពុជា ​រួមទាំ​ង​គ្រួសារ​របស់​គេ​ផង​ អាច​រស់នៅ​ក្នុងលក្ខខណ្ឌ​សមរម្យ​នៅ​ក្នុង​សង្គម។​

លោក​ស្រី​ Jyrki Raina ​អគ្គលេខាធិការ​សហជីព​អន្តរជាតិ ​Industri All Global Union បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា​ ការ​តំឡើង​ប្រាក់​ឈ្នួល​កម្មករ​កម្ពុជា​ថ្មី​ៗ​នេះ ​មិន​ទាន់​ដល់​ការ​រំពឹង​ចង់​បាន​របស់​កម្មករ​កម្ពុជា​នៅ​ឡើយ​ទេ។ ហើយ​ថា​ នេះ​គឺ​ជា​មូលហេតុ​ដែល​សហជីព​អន្តរជាតិ ​Industri All នឹង​បន្ត​ធ្វើ​ការងារ​ជាមួយ​នឹង​ក្រុមហ៊ុន​ម៉ាក​ល្បីៗ ​ខណៈ​ដែល​រដ្ឋាភិបាល​និង​ភាគី​ថៅកែ​រោងចក្រ​ បាន​បង្ហាញ​ភាព​ខ្វះខាត​របស់​ខ្លួន​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​១៣​ចំណុច របស់​សហជីព​កម្ពុជា​នា​ពេល​កន្លង​មក។​

គួរ​បញ្ជាក់​ថា​ ថ្ងៃ​ទី​១០​ធ្នូ ​គឺជា​ថ្ងៃ​ចុង​ក្រោ​យ​នៃ​យុទ្ធនា​ការ ​«ទាមទារ​ប្រាក់​ឈ្នួល​រស់នៅ​សមរម្យ» រយៈ​ពេល​២០​ថ្ងៃ ​ដែល​ធ្វើ​ឡើង​ដោយ​សហជីព​ធំ​ចំនួន​៨​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២០​វិច្ឆិកា​មក។
​លោក ​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជាបាន​ថ្លែង​ថា ​សហជីព​អន្តរជាតិ ​Industri​ All ជា​សហជីព​អន្តរជាតិ​ដ៏មា​ន​ឥទ្ធិព​ល​នៅ​លើ​ពិភព​លោក ​នឹង​មិន​ងាយ​ធ្វើ​យុទ្ធនា​កា​រនោះ​ទេ។

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ​លោក​ស្រី Jyrki Raina បាន​ថ្លែង​ថា​ Industri All ចង់​ឃើញ​ភាព​រីក​ចំរើន​នៃ​លក្ខខណ្ឌ​រស់នៅ​របស់​កម្មករ​កម្ពុជា ​ហើយ​ថា​ Industri All ក៏​ចង់​ឃើញកា​រ​ធានា​ថា ​ច្បាប់​សហជីព​ថ្មី​ដែល​កំពុង​ស្ថិត​នៅ​ក្នុ​ងដៃ​របស់​រដ្ឋសភា​កម្ពុជា ​នឹង​ធ្វើ​ឡើង ​ដោយ​មិន​មាន​ការ​រិត​ត្បិត​សេរីភា​ពសហជីព​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ