អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ហ៊ុន សែន៖ ហ៊ុន ម៉ាណែត ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​​២០​៣០ ទើប​ប្រឡូក​ក្នុង​តួ​នាទី​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​

នៅ​ក្នុង​ជំនួប​លើក​ទី៤ នៅ​រសៀល​ថ្ងៃ​អង្គារ​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា លោក​ត្រូវ​ការ​ពេល​វេលា​១០ឆ្នាំ​ទៀត ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី បើ​ទោះ​ណា​ជា​កូន​របស់ គឺលោក ហ៊ុន ម៉ាណែត មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក៏​ដោយ​។ បន្ថែម​ពី​នេះ​លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​បញ្ជាក់​ដែរ​ថា​កម្ពុជា​មិន​មាន​របៀប​ផ្ទេរ​អំណាច​ពី​ឪពុក ទៅ​កូន​ដូច​ប្រទេស​ខ្លះ​នោះ​ឡើយ គឺ​ត្រូវ​តែ​ធ្វើ​ឡើង​តាម​រយៈការ​បោះ​ឆ្នោត​។ លោក ហ៊ុន សែន បន្ថែម​ថា​បើ​ទោះ​ជា​លោក​ចាក​ចេញ​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​នៅពេល​នេះ ក៏​មិន​ទាន់​ដល់​វេន លោក ហ៊ុន ម៉ាណែត​ដែរ​។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដូច្នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​ការ​ធ្វើ​អត្ថា​ធិប្បាយ​របស់​កាសែត the Cambodia daily កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ថា​លោក​កំពុង​ស្វះ​ស្វែង​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @REUTERS
ផ្សាយពាណិជ្ជកម្ម
02:08

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ