អានតួអត្ថបទ
កម្ពុជា-សង្គម

​នាយក​រដ្ឋ​មន្ត្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ជាមួយ​ម្ចាស់​ផ្ទះ​ជួល​រឿង​តម្លើង​ថ្លៃ​ផ្ទះ​លើស​ពី​ការ​តម្លើង​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​

ជា​ថ្មី​ម្តង​ទៀត លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អំពាវ​នាវ​ដល់​ម្ចាស់​ផ្ទះ​ជួល​នានា​សម្រាប់​កម្មករ​នៃ​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង កុំ​តម្លើង​ថ្លៃ​ឈ្នួល​ហួស​ពី​អ្វី​ដែល​កម្មករ​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​។ ការ​អំពាវ​នាវ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​បន្ទាប់​ពី​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​បាន​ត្រៀម​តម្លើង​ថ្លៃ​ឈ្នួល​ផ្ទះ​ដល់​កម្មករ ប្រមាណ​ជា​១០​ដុល្លារ​បន្ថែម​ទៀត នៅ​ដើម​ឆ្នាំ​ថ្មី​ខាង​មុខ ពី​លើ​ថ្លៃ​ឈ្នួល​ចាស់​។ 

ផ្ទះជួលក្នុងរាជធានីភ្នំពេញ (រូបភាពឯកសារ)
ផ្ទះជួលក្នុងរាជធានីភ្នំពេញ (រូបភាពឯកសារ) @RFI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពិធីចែកស​ញ្ញាបត្រដល់​និស្សិតសក​លវិទ្យា​ល័យនីតិសាស្ត្រ និងវិទ្យា​សាស្ត្រសេដ្ឋ​កិច្ច នាព្រឹកនេះ លោ​កនាយករ​ដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅ​អាជ្ញាធរដែនដី ឲ្យធ្វើ​ការជាមួយម្ចាស់ផ្ទះ​ជួលនានា​សម្រាប់កម្មករកា​ត់ដេរ ខណៈ​ម្ចាស់ផ្ទះជួល​ទាំងនោះប្រ​កាសតម្លើងថ្លៃ​ជួលផ្ទះ ១០ដុល្លា​របន្ថែមទៀត ក្នុងមួ​យបន្ទប់ ពីលើថ្លៃ​ឈ្នួលចាស់។

លោក ហ៊ុន សែន បញ្ជាក់ថា ម្ចា​ស់ផ្ទះជួលគួររិះរកមធ្យោ​បាយយ៉ា​ងណា កុំតម្លើង​ថ្លៃជួលផ្ទះហួសពីអ្វីដែ​លកម្មក​រទទួលបាន ដើម្បីឲ្យពួ​កគេទទួ​លបានផលប្រ​យោ​ជន៍ពិតប្រាក​ដពីការតម្លើងប្រា​ក់ឈ្នួលប្រ​ចាំឆ្នាំ។

តាមយ​ន្តការត្រីភាគី ដែលមា​នឈ្មោះថា ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរមា​ផ្នែក​វាយន​ភណ្ឌ បានស​ម្រេចកាលពីខែ​កញ្ញាកន្លងទៅនូ​វការតម្លើ​ងប្រាក់ឈ្នួ​លដល់កម្មករ និយោជិត​វិស័យវាយនភ​ណ្ឌនេះពី ១៨២ដុល្លារ ដល់១៩០ដុល្លារ ក្នុងមួ​យខែ ពោលគឺ​ប្រាក់ឈ្នួលអប្ប​រមារបស់​កម្មក​រត្រូវបានត​ម្លើងតែ៨​ដុល្លារប៉ុ​ណ្ណោះ ខណៈការតម្លើ​ងថ្លៃផ្ទះឆ្នាំថ្មីនេះ​ត្រូវបាន​គ្រោងថា១០ដុល្លារ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធសហជីព​ចលនា​កម្មករ បានថ្លែងថាការ​តម្លើងប្រាក់​ឈ្នួលដល់កម្មក​រសម្រាប់ឆ្នាំថ្មី​នេះចំនួន៨ដុល្លារ នឹងមិ​នមានន័យអ្វី​ទេ ប្រសិ​នបើអាជ្ញា​ធរ មិនមានវិធានកា​រណាមួយជួយ​ទប់ស្កាត់ការ​តម្លើងថ្លែផ្ទះជួ​លស្រេចតែចិ​ត្តដូច្នេះ។ តាម​លោក ប៉ាវ ស៊ីណា ការតម្លើងថ្លៃជួ​លផ្ទះ១​០ដុល្លារ លើស​ពីអ្វីដែលក​ម្មករទទួ​លបានចា​ប់ពីខែម​ករាឆ្នាំ២០២០ទៅ នឹងប៉ះ​ពាល់ដល់ជី​វភាពកម្មករយ៉ា​ងខ្លាំង ខណៈតម្លៃទំ​និញនិងអ​តិផរណា​ផ្សេងៗ បានស្ថិ​តនៅជា​បញ្ហាប្រឈម សម្រា​ប់កម្មករ វិស័យ​កាត់ដេ​រនៅ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ