អានតួអត្ថបទ
កម្ពុជា

ប្រមុខ​ការ​ទូត​​កម្ពុជា​​រំលឹក​​តំណាង​​អង្គការ​សហប្រជាជាតិ​​ចំនួន៥បន្ថែម​ទៀត​​ពាក់ព័ន្ធ​​នឹង​​ការ​ សរសេរ​​​អត្ថបទ​​រិះគន់​​តាម​​ភ្នំពេញ​​ប៉ុស្តិ៍​

តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ចំនួន៥រួមមាន ផ្នែក​សម្របសម្រួល​ប្រចាំ​ប្រទេស​របស់​អង្គការសហប្រជាជាតិមូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាពលរដ្ឋ មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កុមារ ស្នងការ​ជាន់ខ្ពស់​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស និង អង្គការសហប្រជាជាតិ​ដើម្បី​ស្ត្រី ត្រូវបាន​កោះហៅ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​ដើម្បី​រំលឹក​ទាក់ទង​ទៅនឹង​ការសរសេរ​អត្ថបទ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ នៅក្នុង​​លេខ​​ចុះផ្សាយ​​កាលពី​ដើម​​ខែឧសភា​ ឆ្នាំ២០១៥​កន្លង​ទៅនេះ​​ អង្គការ​៤​​ក្នុង​​ចំណោម​​តំណាង​​អង្គការសហប្រជាជាតិ​​ទាំង៥ខាង​លើ ត្រូវ​​ក្រសួងការបរទេស​​មើល​​​ឃើញ​​ថា បានសរសេរ​​អត្ថបទ​​ទិទៀន​​រដ្ឋាភិបាល​​ទាក់ទង​​ទៅ​នឹង​​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​​​សមាគម​​​និង​​​អង្គការ​ក្រៅរដ្ឋាភិបាល។ បន្ទាប់​ពី​​ជំនួប​​ជាមួយ​​តំណាង​​អង្គការ​សហប្រជាជាតិ​​ទាំង៥រូប​​​នៅ​ព្រឹក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ បាន​​ថ្លែង​ប្រាប់​​អ្នក​កាសែត​​ដោយផ្ទាល់​​ថា៖​

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា © ចាន់ណា/rfi
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ