អានតួអត្ថបទ
កម្ពុជា-សង្គម

​ព្រះ​មហាក្សត្រ​យាង​ទៅ​កាន់​ប្រទេស​បារាំង ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​រយៈ​ពេល​២៥​ឆ្នាំ​នៃ​ការ​សង្គ្រោះ​អង្គរ​

ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​គឺ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ ​ទៅកាន់​ប្រទេស​បារាំង ​ដើម្បី​ចូលរួម​ក្នុង​ពិធី​អបអរ​ខួប​២៥​ឆ្នាំ ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ ​និង​អភិរក្ស​តំបន់​អង្គរ​ ហៅកាត់​ថា​ ICC-Angkor​។ ​នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ព្រះ​បរមរាជវាំង​ (Royal du Cambodge)​។ ​លោក ​ឡុង កុសល ​អ្នក​នាំពាក្យ​អាជ្ញាធរជាតិ​អប្សរា ​បាន​ថ្លែង​ប្រាប់វិទ្យុ​បារាំង​ RFI​ ថា ​ការ​យាង​របស់​ព្រះមហាក្សត្រ​ទៅកាន់​ប្រទេស​បារាំង​ពេល​នេះ ​រួម​ជាមួយ​នឹង​អាជ្ញាធរ​ជាតិ​អប្សរា ​និង​ក្រសួង​វប្បធម៌​ផង​នោះ ​គឺ​ដើម្បី​ធ្វើ​បទបង្ហាញ​នៅក្នុង​បណ្ឌិតសភា​បារាំង​ ពីភាព​ជោគជ័យ​នៃ​ដំណើរការ​២៥​ឆ្នាំ​ក្នុងការ​ជួយ​សង្គ្រោះ​អង្គរ​។ 

ការធ្វើបទបង្ហាញរបស់ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ការធ្វើបទបង្ហាញរបស់ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម
01:37

សូមអញ្ជើញស្ដាប់សម្លេង លោក ឡុង កុសល

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ