អានតួអត្ថបទ
បទសម្ភាស

លោក ហង្ស ពុទ្ធា៖ ករណី​ឈ្មោះ​ស្ទួន នឹង​មិន​កើត​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ​តទៀត​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) បាន​សម្រេច ពន្យា​ថ្ងៃ​ចុះ​ឈ្មោះ ១​ថ្ងៃ​ទៀត បន្ថែម​ទៅ​លើ ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត ចុង​ក្រោយ តាម​ប្រតិទិន។ ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី នឹង​ធានា​គុណ​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ល្អ​ប្រសើរ​ជាង​មុន។ ភ្ញៀវ​ប្រចាំថ្ងៃ ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ នៅ​រាត្រី​នេះ គឺ​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គជប។ លោក ហង្ស ពុទ្ធា បាន​សង្កត់​ធ្ងន់​ថា បន្ទាប់​ពី​ដំណាក់​កាល​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​ ២០១៦ នឹង​បញ្ចប់ នៅ​ត្រឹម​ថ្ងៃ​ពុធ ទី​៣០ ខែ​វិច្ឆិកា វេលា​ម៉ោង ៥​នឹង​៣០​នាទី ថ្ងៃ​បិទ​ផ្សាយ បញ្ជី​បោះឆ្នោត​ដំបូង គឺ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧ រឹត​តែ​សំខាន់​ថែម​ទៀត។ សំខាន់​ដោយ​សារ ពលរដ្ឋ អាច​តវ៉ា​ ឬ​ក៏​ជំទាស់​នឹង​ឈ្មោះ​អ្នក​បោះឆ្នោត​ណា​មួយ ដែល​មិន​គួរ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ផ្លូវ​ការ។​ ហើយ​ការ​ចួលរួម​របស់ ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ​ឈ្មោះ​របស់​ខ្លួន និង​ពិនិត្យ​ឈ្មោះ​ដែល​ត្រូវ​លុប នឹង​ជួយ​កសាង បញ្ជី​មួយ​ដែល​មាន​ភាព​ស្អាត​ស្អំ គ្មាន​ករណី​ឈ្មោះ​ស្ទួន។ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា ឈ្មោះ​របស់​អ្នក​ចុះ​ឈ្មោះ ក៏​អាច​ផ្ទៀត​ផ្ទាត់​តាម​គេហទំព័រ​របស់ គជប ផង​ដែរ នៅ​ដំណាក់​កាល​បិទ​ផ្សាយ​បញ្ជី​ដំបូង។

​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​
​លោក​ ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​ គ.ជ.ប។​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ